ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ដប​ទឹក​ក្នុង​រថយន្ត​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វីខ្លះ ?

9 ឆ្នាំ មុន

នៅ​ពេល​លោក​អ្នកបើកបរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជា​និច្ចកាល​វា​ប្រាកដជា​មាន​ភាព​ងាយស្រួល​បើ​មាន​ដាក់​ដប​ទឹក​តាម​រថយន្ត​ទុក​គ្រាន់​ពិសា​តាម​ផ្លូវ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា

នៅ​ពេល​លោក​អ្នកបើកបរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជា​និច្ចកាល​វា​ប្រាកដជា​មាន​ភាព​ងាយស្រួល​បើ​មាន​ដាក់​ដប​ទឹក​តាម​រថយន្ត​ទុក​គ្រាន់​ពិសា​តាម​ផ្លូវ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​ក៏​គួរតែ​យល់​ដឹង​ពី​សក្តានុពល​នៃ​គ្រោះថ្នាក់​ក្នុង​ការ​ទុក​វា​ក្នុង​រថយន្ត​ដែរ ។
ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់​ដែល​ស្មាន​មិន​ដល់​៖

ក​/​ក្តី​កង្វល់​ផ្សេង​ៗ
មាន​ទ្រឹស្តី​មួយ​បាន​លើក​ទ្បើ​ង​ថា សារធាតុ​គីមី​ដែល​ចេញពី​ជាតិ​ប្លា​ស្ទិ​ក​របស់​សម្បក​ដប​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​នោះ ។ ម្យ៉ាង​ដប​ទឹក​ទាំង​ទ្បា​យ​ណា នៅ​ពេល​អ្នក​ទុក​វា​ចោល​ក្នុង​រថយន្ត​ក្នុង​អំ​ទ្បុ​ង​ពេល​មួយ វា​អាច​ធ្វើ​ឱ្យ​រង​ផល​ប៉ះពាល់​ផ្សេង​ៗ ដែល​ញ៉ាំង​ឱ្យ​ទឹក​ក្នុង​ដប​នោះ​ស្រូប​យកជាតិ​គីមី​នៃ​ប្លា​ស្ទិ​កដប​ច្រក ។ ជាង​នេះ​ទៀត កា​រវិ​វ​ឌ្ឍ​រហូត​ឈាន​ទៅ​ដល់​ដំណាក់កាល​នេះ គឺ​វា​ភាគច្រើន​តែងតែ​កើត​ទ្បើ​ង ខណៈ​ពេល​សម្បក​ដប​នោះ​ទ្បើ​ង​កម្តៅ ។ កម្តៅ​ជា​អ្នក​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សំ​នៃ​សារជាតិ​គីមី​របស់​សម្បក​ដប​ចុះ​ខ្សោយ​រហូត​ធ្វើ​ឱ្យ​ជាតិ​គីមី​ទាំងនោះ​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក ។

ខ​/​ការ​ត្រិះ​រិះ​ពី​ហេតុផល
សម្បក​ដប​ប្លា​ស្ទិ​ក​មាន​ផ្ទុក​ជាតិ​គីមី​ពីរ​ប្រភេទ គឺ Bisphenol A និង Orthophthalates ។ ក្នុង​ចំណោម​សារធាតុ​គីមី​ទាំង​ពីរ​នោះ គឺ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​អវិជ្ជមាន ដែល​ប៉ះពាល់​ដល់​សុខភាព ។ Bisphenol A ទាក់ទង​ទៅ​នឹង​អត្រា​បង្កើន​នូវ​បញ្ហា​ដល់​ផលិតភាព​ទ្បើ​ង​វិញ​នៃ​កោសិកា​មួយ​ចំនួន និង​ជំងឺមហារីក​សុដន់​ជាដើម ។ ចំណែក​ជាតិ​គីមី Orthophthalates ជា​ពពួក​ជាតិ​គីមី​ទូទៅ​មួយ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កោសិកា Endocrine នៃ​សរីរាង្គកាយ​ទាំងមូល ។ បើ​ទោះជា​មួយ​ភាគ​តូច​នៃ​កា​រវិ​វ​ឌ្ឍ​របស់​សារធាតុ​គីមី​ទាំងនេះ គឺ​មាន​សុវត្ថិភាព​ដល់​សុខភាព​យ៉ាងណា​ក៏​ដោយ គេ​រក​ឃើញ​ពី​ភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​សម្បក​ដប​ច្រក​ទឹក​ផង​ដែរ ។

គ​/​ពេលវេលា​នៃ​លទ្ធភាព​ប្រតិកម្ម​របស់​សម្បក​ប្លា​ស្ទិ​ក
ភាព​ស្ថិត​នៅ​កាន់តែ​យូរអង្វែង​នៃ​ទឹក​ក្នុង​សម្បក​ប្លា​ស្ទិ​ក​ដែល​ច្រក​វា​នោះ​ភាព​វិជ្ជមាន​ដែល​ជាតិ​គីមី​អាច​ជ្រាប​ចូល​ក្នុង​ទឹក​ក៏​កាន់តែ​ខ្ពស់​ដែរ​។ ដូច្នេះ​ករណី​នេះ​ត្រូវ​បាន​គេ​ផ្តល់​សេចក្តីណែនាំ​មក​ថា លោក​អ្នក​ប្រើ​ដប​ទឹក​ត្រឹមតែ​ម្តង​ទៅ​បាន​ហើយ បន្ទាប់​មក​យក​វា​មក​កែ​ច្នៃ​ថ្មី​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ ៕