ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ស្ទើ​រភ្លើង​ឡើងបើកសាក​រថយន្ត​គេ​យក​មក​ជួសជុល​ក្រឡាប់​​ផ្ងារ​ជើងរបួស​ធ្ងន់​ស្រាល​៣នាក់

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​ជាង​ជួសជុល​រថយន្ត​ម្នាក់​បានរង​របួសធ្ងន់ ​និង​២​នាក់ទៀត​​របួសស្រាល​ដោយ​សារ​​បើកបរ​រថយន្តសាក​ក្រោយ​ពេល​ជួសជុលរួច​ ​ស​ង្ស័យគាំងម៉ាស៊ីន​បណ្តាល​ឲ្យផ្ទុះ​​ក្រឡាប់​បី​បួន​ត្រឡប់​ធ្លាក់​ចូល​ហាវ​ថ្នល់​ផ្ងា​រជើង​ឡើង​លើ​​។

ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​កាលពីវេលា​ម៉ោង​១២​ និង​៣០​នាទីថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​៦ ​មេ​សា ​២០១៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ចំណុច​ស្ពាន​ទន្លៀ​ង​ទី​មួយ ​ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ រថយន្ត​ក្រឡាប់​នេះ​ម៉ាកឡិច​ស៊ី​ស​RX៣០០ ព​ណ៌ស​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​២A៣៦៣៧​។

បើ​តាម​មន្ត្រី​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម្ចាស់​រថយន្ត​បើករថយន្ត​យក​ទៅ​ជួសជុល​នៅ​កា​រាស់​ជួសជុល​រថយន្ត​មួយ​កន្លែង​ ក្រោយ​ពី​​ជួសជុល​រួច​ជាង​ជួសជុលរថយន្ត​៣​នាក់​បាន​នាំ​គ្នា​ឡើង​បើក​សាក​រថយន្ត​ចេញពី​ការាស់​ឡើង​លើ​ផ្លូវជាតិ​លេខ​មួយ​បើក​ពីរ​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​គាំងម៉ាស៊ីនបណ្តាល​ឱ្យ​​ផ្ទុះ​ក្រឡាប់​បី​បួន​ត្រឡប់​ធ្លាក់​ចូល​ហាវ​ថ្នល់​ផ្ងារ​ជើង​ឡើង​លើ​រង​របួសធ្ងន់​ស្រាល​តែម្តង​។ រីឯ​រថយន្ត​ខូច​យ៉ាងដំណំ​ត្រូវ​នគ​បាល​ចរាចរណ៍​ខេត្ត​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​រក្សារ​ទុក​នៅ​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរណ៍​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕ ​