ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​២​គ្រឿង​ប្រឹង​បើក​ជែង​គ្នា​រហូត​​ជ្រុលទៅ​​បុក​​ម៉ូតូ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​រថយន្ត​​បា​ឡែ​ន​​ពណ៌​.សពាក់​ស្លាក​លេខ សៀមរាប 2C-768 បើកបរ​ដោយ​ឈ្មោះមិន​ស្គាល់​អត្ដសញ្ញាណ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា បាន​ឡើង​វ៉ារថយន្ត​ម៉ាកសាំង​យ៉ុ​ង ពណ៌​ស…

ខេត្តសៀមរាប ​៖ ​រថយន្ត​​បា​ឡែ​ន​​ពណ៌​.សពាក់​ស្លាក​លេខ សៀមរាប 2C-768 បើកបរ​ដោយ​ឈ្មោះមិន​ស្គាល់​អត្ដសញ្ញាណ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា បាន​ឡើង​វ៉ារថយន្ត​ម៉ាកសាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT.1095 ជ្រុល​ទៅ​បុក​ម៉ូតូកំពុង​បើក​ក្នុង​ល្បឿន​លឿនបញ្ច្រាសទិស​គ្នាពី​ត្បូង​ទៅ​ជើងចូល​រថយន្តបណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​។ ហេតុការណ៍​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​៤​ តុលា​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៣-៤​ ស្ថិត​នៅ​ភូមិ​ចំបក់​ហែរ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប លើ​ផ្លូវជាតិ​លេខ68 រវាង​ម៉ូតូ​នឹង​រថយន្ត​ពីរ​គ្រឿង​។

លោក​វរសេនីយ៍ ឯក ជឺ បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​ម៉ាកតូ​យ៉ូ​តា​​កាមរី ​(​បា​ឡែ​ន​) ​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2C-8768 បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់​អត្ដសញ្ញាណ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ រថយន្ត​នោះ​បាន​បើក​ឡើង​វ៉ា​ជែង​រថយន្ត​ម៉ាក សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-1095 បើកបរ​ដោយ​ឈ្មោះ​អ៊​ង ស៊ា​ង​ទី ភេទ​ប្រុស​អាយុ២៧ឆ្នាំ​ ស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុង​ទិស​ដៅ​ស្របគ្នា​ ។

ក្នុង​ពេល​វ៉ា​ជែង បាន​បុក​ម៉ូតូ​ម៉ាក YAMAHA R15 ពាក់​ស្លាក​លេខ សៀមរាប 1AG.1246 បើកបរ​ដោយ​ឈ្មោះ ប៉ែន វែ​ន ភេទ​ប្រុស អាយុ២៤ ឆ្នាំ​រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង បណ្តាល​ឱ្យ​បាត់បង់ជីវិត​​។ ក្រោយ​បុក​ម៉ូតូ​ហើយ ក៏​បុក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​ខាងលើ បណ្តាល​ឱ្យ​រថយន្ត​សាំ​យ៉ុ​ង ធ្លាក់​ទៅ​ក្នុង​ស្នាមភ្លោះ​។ អ្នកបើកបរ​រថយន្ត​កាម​រី គេចខ្លួន​បាត់​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ធ្ងន់​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។ មូលហេតុ​គ្រោះថ្នាក់​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ ក្នុង​ល្បឿន​លឿន​។ ហើយ អ្នក​បើករថយន្ត​ម៉ាក តូ​យ៉ូ​តា​កា​ម៉ា​រី បា​ឡែ​ន បើក​ឡើង​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ផង​ដែរ​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

អត្ថបទសរសេរ ដោយ