ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​«លម្ពិនី​ល្បើក​ច​ន្លោ​ង»ជួបគ្រោះពេលនិមន្តឆ្លង​​ផ្លូវ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរ​បាល​ស្រុក​ក្រឡាញ់​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា​​ នេះ​ថា​ ព្រះ​ចៅអធិការ​លម្ពិនី​ល្បើក​ច​ន្លោ​ង ក្នុងពេលព្រះអង្គ​និមន្ត​ឆ្លងថ្នល់…

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរ​បាល​ស្រុក​ក្រឡាញ់​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា​​ នេះ​ថា​ ព្រះ​ចៅអធិការ​លម្ពិនី​ល្បើក​ច​ន្លោ​ង ក្នុងពេលព្រះអង្គ​និមន្ត​ឆ្លងថ្នល់ ដើម្បី​កាក់​រថយន្តឮជិះ​ត្រឡប់ទៅ​ខេត្តសៀមរាប​វិញ ក៏ត្រូវ​រថយន្ត​បុកបណ្តាលឱ្យ​សុគត​ ភ្លាម​ៗ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៦៣-៣៦៤ ស្ថិត​នៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ខេត្ត​សៀមរាប កាលពី​វេលា​ម៉ោង ១៨​និង​១៥​នាទី​ល្ងាច នា​ថ្ងៃ​ទី ០៤ ខែតុលា ឆ្នាំ​២០២០ ។

ប្រភពបន្តថា ​ ម្ចាស់​និង​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ ព្រមទាំង​វត្ថុ​តាង រក្សា​ទុក​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​បាន​បញ្ជាក់​ទៀតថា អ្នកបើកបរ​រថយន្តដែល​កម្លាំង​យើង​ឃាត់ខ្លួន​បាន​នោះ ឈ្មោះ សំ ធី ភេទ​ប្រុស អាយុ​៥៦ នៅ​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់​ដំបង ក្នុង​ទិស​ដៅ​ពី​កើត ទៅ​ទិស​ខាងលិច បើកបរ​រថយន្ត​ម៉ាក Revo ពណ៌​ស ពាក់​ផ្លា​ក់​លេខ បាត់ដំបង ២.C-០០១៧ ។ ​ដោយឡែក ព្រះសង្ឃដែល​សុគត ព្រះ​នាម គៀង សាង សុធា ព្រះ​ជន្ម៦៨ព្រះ​វស្សា គង់នៅ​វត្ត​ច​ន្លោ​ង សង្កាត់ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្ត​សៀម​រា ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​ពេទ្យ​។



​បច្ចុប្បន្ន ជន​បង្កត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។​ ចំណែក វត្ថុ​តាង​កម្លាំង​ជំនាញ​យើង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​។​​

អត្ថបទសរសេរ ដោយ