ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុសទាំងស្រីពាក់ព័ន្ធករណី​ល្មើស​ច្បាប់​​ត្រូវ​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ តារា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ស្ថិត​នៅ​ចំណុច​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប​…

ខេត្ត​សៀម​រា​ប ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ តារា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ស្ថិត​នៅ​ចំណុច​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប​ ខេត្ត​សៀមរាប កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២០ ឈាន​ដល់​​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុសស្រី​​ចំនួន​៤​នាក់ ពាក់​ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន រួច​យក​ទៅ​តុលាការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ តារា នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ចំនួន​៤​នាក់ ​រួម​មាន​១-​ឈ្មោះ ខែ​ក ហូ​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ២-ឈ្មោះ ម៉ឹក សុ​ម៉ា​លី ភេទ​ស្រី អាយុ​២១​ឆ្នាំ​មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប ៣-​ឈ្មោះ រ៉េ​ត ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប ​និង​​៤-​ឈ្មោះ មិ​ក នឿយ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​ មុខរបរ​ជាងដែក រស់នៅ​ភូមិ​ស្វាយ​ដ​ង្កំ សង្កាត់​ស្វាយ​ដង្គំ ក្រុង សៀម រាប ។

​ក្រោយ​កម្លាំង​ជំនាញ​ឃាត់ខ្លួន ​ក្នុង​នោះ​​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ​៌ស​ថ្លា ​ចំនួន​៤​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង ​រួច​មក ​កម្លាំង​សមត្ថកិច្ច​​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​ប្រុសស្រី​ចំនួន​៤​នាក់​ ក្នុង​នោះ វិជ្ជមាន​ចំនួន​៣​នាក់ (ប្រុស​) ចំណែក​​ស្ត្រីម្នាក់​អវិជ្ជមាន​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​កង​រាជ អាវុធហត្ថ​ខេត្ត​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែតុលា​ ​ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ