ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​និង​របួស​ម​ន្រី្ត​ប៉ូលិស​សង្កាត់​កន្ទោក​២​នាក់​ជួប​គ្រោះថ្នាក់​ចរាចរ​ពេល​ជិះ​ម៉ូតូ​ទៅ​ជួយ​អន្តរាគមន៍​ជម្លោះ​ក្មេង​ស្ទាវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ម​ន្រី្ត​ប៉ូលិស​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​បាន​ស្លា.ប់​ដោយ​បោក​ក្បាល​និង​ផ្លូវ​និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​បន្តកន្ទុយ​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ​៖​ម​ន្រី្ត​ប៉ូលិស​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​បាន​ស្លាប់​ដោយ​បោក​ក្បាល​និង​ផ្លូវ​និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​បន្តកន្ទុយ​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​តែ​ម្តង​នៅ​វេលា​ម៉ោង​៧​និង​១៦​នាទី យប់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៥ ។

ទោះ​បែប​ណា​ភាគី​ម្ខាង​ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​នេះ​ក៍បាន​រង​របួសធ្ងន់​ម្នាក់​ផង​ដែរ ។

ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ស៊ុន ឆើត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​សង្កាត់​កន្ទោក​និង​ម្នាក់​ទៀត​មានឈ្មោះ​ឈ​ន វ​ណ្ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មន្ត្រី​ប៉ូលិស​រង​គ្រោះ​ខាងលើ​បាន​ទទួល​ដំណឹង​ពី​អ្នក​ភូមិ​នៅ​ក្នុង​បូ​រី​មួយ​ថា​មាន​ក្រុម​ក្មេង​ស្ទាវ​បាន​វាយ​គ្នា ទើប​ប៉ូលិស​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្ន​ង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​ស្រាប់តែ​មាន​ម៉ូតូ​គុប​ជ្រុង​ជិះ​ដោយ​ក្មេង​ស្ទាវ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ក៏​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីមុខ​យ៉ាង​ពេញទំហឹង ។ ប្រភព​បន្ត​ថា​ជាមួយ​គ្នា​នោះ​ក៏​មាន​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង​ទៀត​មក​បុក​ម៉ូតូ​បន្ត​ទៀត​ផង​ដែរ ៕