ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច បណ្ដាល​មក​ពី​ដួល​ប៊ីដុង​សាំង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ការ​រក្សា​ទុក​សាំង​មិន​ត្រឹមត្រូវ ឆាបឆេះ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ តុលា ២០២០ នៅ​ចំណុច​ប៉ា​រ៉ា​ស់​សាំង​ម៉ា​ឡា…

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ការ​រក្សា​ទុក​សាំង​មិន​ត្រឹមត្រូវ ឆាបឆេះ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ តុលា ២០២០ នៅ​ចំណុច​ប៉ា​រ៉ា​ស់​សាំង​ម៉ា​ឡា ស្ថិត​នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

លោក តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ០១​ខ្នង​ដែល​មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី ម្ចាស់ផ្ទះ​ឈ្មោះ កៀវ ចាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ដួន អុច អាយុ​៤៧​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោក​អធិការ​ថា សម្ភារ​ខូចខាត​រួម​មាន​៖ ១.​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​០២​គ្រឿង​, ២.​ទូរ​ទឹកកក​០១​គ្រឿង​, ៣.​អង្ករ​០១​កា​រ៉ុ​ង​, ខោអាវ ផួយ មុង កន្ទេល ខ្នើយ​។

ក្នុង​ហេតុ​ការ​នេះ​ក៏​បណ្តាល​ឲ្យ​កូនប្រុស​ម្ចាស់ផ្ទះ​រង​របួស​។ ជន​រង​គ្រោះ​មានឈ្មោះ ចាត នឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ មូលហេតុ​ភ្លើង​ឆេះ​នេះ​បណ្ដាល​មក​ពី​ដួល​កាន​ផ្ទុក​សាំង ហូរ​ទៅ​ក្បែរ​ភ្លើងចង្ក្រាន​ក៏​ឆាបឆេះ​បែប​នេះ​តែ​ម្តង​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ