ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានរឿងអ្វី! ​បុរស​​ម្នាក់​បម្រុង​​បញ្ចប់​អ្វីៗពីលើ​អគារ​ជាន់​ទី​១​​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​២​និង​៥៦​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​ (​យីហោ​ហ៊ួ​ស៊ី​ញ​) ភូមិ​៥ ក្រុម​៤ សង្កាត់​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​២​និង​៥៦​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​ (​យីហោ​ហ៊ួ​ស៊ី​ញ​) ភូមិ​៥ ក្រុម​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មានករណី​​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Li hai Liang អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មិនដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ បាន​ព្យាយាម​លោត​តាម​​បង្អួច​កញ្ចក់​មួយ​នៃ​អគារ​ជាន់​ទី​២ ​បង្កការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពលរ​ដ្ន​ក្នុង​មូលដ្ឋាន​ដែល​បានឃើញ​​ហេតុការណ៍​នាំគ្នា​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះមកជួយអន្តរាគមន៍​ ។

បន្ទាប់ពី​ទទួលបានសេចក្តីរាយការណ៍​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​អោយ​សមត្ថកិច្ច រួម​សហការ​ជាមួយ​កម្លាំង​ជួយ​សង្គ្រោះ​៧១១ និង​កងរាជអាវុធហត្ថ​ខេត្ត​ ចុះ​អន្តរាគមន៍ និង​បាន​សង្គ្រោះ ដោយ​រារាំង​បាន​ទាន់​ពេលវេលា ។ បន្ទាប់​មក​ក៏​ចាប់​ក្រៀក​យក​ជនជាតិ​ចិន​នោះ​បញ្ជូន​មក​អធិការដ្ឋាន​ក្រុងព្រះសីហនុ​ដើម្បី​សួរនាំ ដោយ​ប្រើ​ពេល​ជាង​១​ម៉ោង ។

តាម​ការ​​ពិនិត្យ​ជាក់ស្តែង ​ឃើ​ញ​ថា ចិន​ម្នាក់​នេះ​មានធុំ​ក្លិនស្អុយ​ស្រា មាន​អាការ​:​ដូច​ស្រវឹងស្រា បាត់បង់​ស្មារតី ក្រោយ​ពិនិត្យ​ រក​ឃើញ​មាន​ជាតិ​អាល់កុល ។ ចំពោះ​សារធាតុ​ញៀន​ពិនិត្យ​មិនឃើ​ញ​មាន​ទេ ។

ករណី​ខាង​លើ​​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាកសួរ និង​អំពាវនាវ​ឱ្យ​សាច់ញាតិ​មក​ធ្វើ​កិច្ចសន្យា​ទទួលយក​ទៅ​វិញ ព្រោះ​ទុក​នាំ​តែ​អស់​បាយ​ឥតប្រយោជន៍ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ