ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមា​រា​​​​ត្រូវ​ឆ្កែ​ខាំ​20​ថ្ងៃ​ហើយ​​ទើប​យក​មក​​ព្យាបាល គ្រូពេទ្យថា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់​ត្រូវ​ឆ្កែ​ខាំ​២០​ថ្ងៃ​មក​ហើយ ទើប​ក្រុម​គ្រួសារ​នាំ​យក​ព្យាបាល ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​ កុមា​រា​រូប​នេះ​មាន​រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ​ទៅ​ហើយ ឯ​សមាជិកគ្រួសារ​៦​នាក់​ផ្សេង​ទៀត​ក៏​តម្រូវ​ឱ្យទៅ​ពេទ្យ​ព្យាបាល​ដែរ ។ លោក​វេជ្ជបណ្ឌិត ឡេ…

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់​ត្រូវ​ឆ្កែ​ខាំ​២០​ថ្ងៃ​មក​ហើយ ទើប​ក្រុម​គ្រួសារ​នាំ​យក​ព្យាបាល ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​ កុមា​រា​រូប​នេះ​មាន​រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ​ទៅ​ហើយ ឯ​សមាជិកគ្រួសារ​៦​នាក់​ផ្សេង​ទៀត​ក៏​តម្រូវ​ឱ្យទៅ​ពេទ្យ​ព្យាបាល​ដែរ ។

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត រួម​ជាមួយ​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ និង​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ក​ម្ព​ជា​-​ជប៉ុន​មង្គលបុរី កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ២០២០ បាន​ទៅ​ពិនិត្យ​ស្ថានភាព​ជំងឺ និង​សួរ​សុខទុក្ខ កុមា​រា​ឈ្មោះ គួ​យ រក្ស រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ដែល​ត្រូវ​ឆ្កែ​ខាំ​អស់​រយៈពេល​ប្រហែល​២០​ថ្ងៃ​មក​ហើយ និង​ទើបតែ​បាន​បញ្ជូន​​ពី​ផ្ទះ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ។

គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​បានឱ្យ​ដឹង​ថា គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​មាន​រោគ​សញ្ញា​ជំងឺ​ឆ្កែ
ឆ្កួត​កម្រិត​ធ្ងន់ធ្ងរ​ទៅ​ហើយ ។ កុមា​រា​រូប​នេះ​មានឪពុក​ឈ្មោះ ម៉ៅ ខេមរា ម្តាយ​ឈ្មោះ សុខ សា
វន ។ ក្រុម​គ្រួសារ​នេះ​មាន​សមាជិក​ចំនួន​៧​នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​ករណី​ជំងឺ​ឆ្កែឆ្កួត ទោះបី​មិន​ទាន់​មាន​រោគ​សញ្ញា តែ​ក៏​បាន​ស្នើ​ឱ្យ​នាំ​ទៅ​ពិនិត្យ​ដែរ ។

លោក ឡេ ច័ន្ទ​សង្វាត បន្ត​ថា ដោយ​បានការ​យកចិត្តទុកដាក់​និង​អនុសាសន៍​ដឹកនាំ​ពី​ឯកឧត្តម​​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ការ​សម្របសម្រួល​ការងារ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រួម​ទាំង​ជួយ​សម្របសម្រួល​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី សម្រេច​បញ្ជូន​កុមា​រា​ខាងលើ​ទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យខេត្ត​បាត់ដំបង ។

ចំណែក​អ្នក​ពាក់ព័ន្ធ​៦​នាក់​ទៀត​ជា​សមាជិក​ក្នុង​គ្រួសារ ត្រូវ​បាន​បញ្ជូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​សាខា​បាត់ដំបង​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​ធ្វើការ​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានសត្វ​​​ឆ្កែ​ចិ​ញ្ចឺ​ម សូ​ម​យក​មក​ចាក់​វ៉ាក់សាំង​សត្វ ហើយ​ចងខ្សែ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ដើរ​ខាំគេឯង ។ ករណី​ឆ្កែ​ឬ​ឆ្មា​ខាំ ត្រូវ​មក​ទទួល​ការ​ពិគ្រោះ​ឬ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ទាន់​ពេលវេលា តាម​ការ​​ណែនាំ​របស់​គ្រូពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ