ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6 លក់ដាច់​ខ្លាំង​នៅ​ចិន

9 ឆ្នាំ មុន

Apple កំពុង​វាយលុក​ទីផ្សារ​នៅ​ប្រទេស​ចិន​យ៉ាង​គគ្រឹកគគ្រេង​ដែល​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ iOS ដណ្តើម​បាន​ទីផ្សារ​១៧,៦​ភាគរយ​លើ​ទីផ្សារ​ចិន ។

Apple កំពុង​វាយលុក​ទីផ្សារ​នៅ​ប្រទេស​ចិន​យ៉ាង​គគ្រឹកគគ្រេង​ដែល​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ iOS ដណ្តើម​បាន​ទីផ្សារ​១៧,៦​ភាគរយ​លើ​ទីផ្សារ​ចិន ។

យោង​តាម​ក្រុមហ៊ុន Kantar Worldpanel ComTech ឱ្យ​ដឹង​ថា iPhone 6 លក់ដាច់​ខ្លាំង​ជាងគេ​ក្នុង​ទីក្រុង​ធំ​កាលពី​៣​ខែ​មុន ។ រីឯ​ផលិតផល Xiaomi RedMi Note របស់​ក្រុមហ៊ុន​ចិន Xiaomi ឈរ​លំដាប់ថ្នាក់​ទី​២​។ លោក Carolina Milanesi អគ្គនាយក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន Kantar Worldpanel ComTech និយាយ​ថា ការ​បញ្ជា​ទិញ iPhone 6 មាន​សន្ទុះ​ខ្លាំង​បំផុត​ខណៈ​ពេល​បុណ្យប្រពៃណី​ចូល​ឆ្នាំ​ចិន ព្រោះ​ជា​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​ទិញ​កាដូ​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​។ បន្ទាប់​ពី iPhone 6 ធ្វើ​ចរាចរ​ទៅ​កាន់​ពិភពលោក​កាលពី​ខែកញ្ញា​២០១៤ ។

ក្រុមហ៊ុន Apple គ្របដណ្តប់​ទីផ្សារ​ស្ទើរ​ពាសពេញ​ពិភពលោក​លើកលែងតែ​ទីផ្សារ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ព្រោះ​ទីផ្សារ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ដៃគូ​ប្រកួតប្រជែង​ច្រើន ៕