ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​២​ប្រភេទ​ទៀត​នឹងលែងនៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០ ២០ គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ខេត្តសៀមរាប និង…

ខេត្តសៀមរាប​ ៖ ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០ ២០ គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ខេត្តសៀមរាប និង រដ្ឋបាល​ព្រៃឈើ ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដឹក​ជញ្ជូន​សត្វ​ឆ្មារ​ដាវ​(Leopard Cat) ចំនួន​១​គូ និង​សត្វ​កេងកង​តូច​(Oriental Pied Hornbill) ចំនួន ១​គូ ពី​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វ ព្រៃ​ភ្នំ​តា​ម៉ៅ មក​ផ្សាំ​ក្នុង​ទ្រុង​នៅ​ជិត​ខ្លោងទ្វារ​តា​កាវ​។

​សម្រាប់​សត្វ​កេង​កង​តូច និង​នៅ​ជិត​ខ្លោងទ្វារ​ដី​ឆ្នាំង​សម្រាប់​ឆ្មារ​ដាវ ដែល​ក្រុមការងារ​គម្រោង​នឹង​ធ្វើការ​ដោះ​លែង​សត្វ​ទាំងនេះ​ចេញពី​ទ្រុង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គ​នៅ​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ជូន​ថា តាម​រយៈ​កិច្ចសហការ​នេះ ចាប់តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ បានជា​ច្រើន​ប្រភេទ​ដូច​ជា សត្វ​ទោច​មកុដ​ចំនួន ១២​ក្បាល (​កើតកូន​បាន​ចំនួន​៤​ក្បាល​) សត្វ​ឈ្លូស​ចំនួន ៤​ក្បាល សត្វ​ស្វា​ព្រាម​ចំនួន ១២​ក្បាល សត្វ​សំពោច​ក្រ អូ​ប ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង ចំនួន ៥​ក្បាល​(​កើតកូន​បាន​ចំនួន​២​ក្បាល​) ដែល​មក​ដល់​ពេល នេះ​សត្វ​ទាំង​អស់នោះ​នៅ​តែ​មាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុមការងារ​។

ដើម្បី​ឲ្យ​សត្វព្រៃ​ទាំង​អស់នោះ​បន្ត​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែម​ទៀត អាជ្ញាធរ និង​មាន​គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​។ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់​គ្នា ចៀសវាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ