ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពាណិជ្ជ​កម្ម​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ត្រួត​ពិនិត្យ​​គ្រឿង​អលង្ការ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ មាន​រៀប​ចំពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ កម្ម​វិធី​​ត្រួត​​ពិនិត្យ​គុណ​ភាព​ផលិត​ផល​គ្រឿង​អលង្ការ និង​ត្បូង​មា​នតំលៃ​នៅ​ក្នុង​ទី​ផ្សារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ពិធី​ចុះ​ហត្ថ​លេខា​នោះ​បាន​ធ្វើ​ឡើង​រវាង​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​លោក​ Wolfhart Hauser ប្រធាន​ក្រុម​ហ៊ុន Interteck Testing Services Cambodia Co.,Ltd

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ មាន​រៀប​ចំពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កម្ម​វិធី​​ត្រួត​​ពិនិត្យ​គុណ​ភាព​ផលិត​ផល​គ្រឿង​អលង្ការ និង​ត្បូង​មា​នតំលៃ​នៅ​ក្នុង​ទី​ផ្សារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ពិធី​ចុះ​ហត្ថ​លេខា​នោះ​បាន​ធ្វើ​ឡើង​រវាង​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​លោក​ Wolfhart Hauser ប្រធាន​ក្រុម​ហ៊ុន Interteck Testing Services Cambodia Co.,Ltd ។
លោក​ទេស​រដ្ឋ​មន្ត្រី​ ​ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​​​ថា រយៈ​កាល​កន្លង​មក ទាំង​​អតិថិ​ជន​ក្នុង​ស្រុក​ទាំង​​អតិថិ​ជន​​ក្រៅ​ស្រុក​​ រួម​មាន​ទាំង​អ្នក​ទេស​ចរ​​ផង​​ដែរ ដែល​បាន​ទិញ​ផលិត​ផល​គ្រឿង​អលង្ការ​​នៅ​ក្នុង​ទី​ផ្សារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គេ​​ពិបាក​នឹង​​ដឹង​បាន​​ថា តើ​របស់​ណា​សុទ្ធ ឬ​របស់​ណា​ក្លែង​ក្លាយ​ណាស់ ។

មាន​អ្នក​ទេស​ចរ​ខ្លះ​ពេល​ទិញ​បាន​ហើយ​យក​ទៅ​ដល់​ស្រុក​គេ​ពិនិត្យ​​ដោយ​គ្រឿង​ម៉ាស៊ីន​ ទើប​ដឹង​ថា ជា​របស់​មិន​សុទ្ធ ។ ហេតុ​ដូច្នេះ​​ហើយ​ទើប​ពេល​នេះ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុម​នេះ​ឱ្យ​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​គុណ​ភាព​គ្រឿង​អលង្កា​រ និង​ត្បូង​​មាន​តំលៃ​ដើម្បី​ផ្តល់​ភាព​ជឿ​ជាក់​ដល់​អតិថិ​ជន​​ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ និង​​ទំនុក​​ចិត្ត​នៅ​ក្នុង​ការ​ទិញ​​វត្ថុ​​មាន​តំលៃ​ពី​ទី​ផ្សារ​កម្ពុជា ហើយ​ក្រុម​ហ៊ុន​មិន​ត្រឹម​​តែ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាព​ផលិត​ផល​គ្រឿង​អលង្ការ​​នៅ​តាម​ហាង​ និង​ទី​ផ្សារ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​​កម្ពុជា​ផង​ដែរ ឱ្យ​មាន​ជំនាញ​​ច្បាស់​លាស់​ក្នុង​កា​រត្រួត​ពិនិត្យ​គុណ​ភាព​​ផលិត​ផល​គ្រឿង​អលង្ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕