ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ចាក់​​ផ្តាច់ជីវិត​គូ​ស្នេ​ហ៌​​​​កណ្តាល​​​ផ្លូវ​ ត្រូវតុលាការសម្រេចហើយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​​ស៊ើប​​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ ២០២០…

ខេត្ត​កណ្តាល ​៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​​ស៊ើប​​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ ២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ឃាតករ​ចាក់​​​​ផ្តាច់ជីវិត​ស្ត្រីជា​គូស្នេ​ហ៌​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​នៅ​កណ្តាលផ្លូវ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«ឃាតកម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​​ប្រព្រឹត្ត​​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទីយប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​២១៥​ ភូមិ​ព្រែក​ហូរ​កើ​ត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ឈ្មោះ​សុខ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើ​ង​ព្រៃ​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល មុខរបរ​កសិករ ​។ ជន​រង​គ្រោះ​ឈ្មោះ​កៅ ស្រី​កែវ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​នៅផ្ទះ ។

លោក​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​​រំលឹក​​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទីយប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ​ភូមិ​ព្រែក​ហូរ​កើត​ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​អស់​រយ​:​ពេល​ប្រហែល​៨​ខែ​មក​​ហើយ ​ដោយ​បាន​រៀបចំ​សែនព្រេន​ចាស់ទុំ​បងប្អូន​ខាង​​ស្ត្រី​​រង​គ្រោះដឹង​ឮ​ផងដែរ ។

​ក្រោយមក​ទាំង​ពីរ​នាក់​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ដើ​ម្បី​ស្នាក់​នៅ​ជាមួយ​គ្នា​ម្តងម្កាល ដោយ​ភាគី​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​រួច​ហើ​​យ​នៅ​ឯ​ភូមិ​​ជើ​ង​ព្រៃ ។​ ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​ ភាគី​ខាង​ប្រុស​(​ជនសង្ស័យ​)​មានការ​ប្រ​​ច័ណ្ឌ​ខាង​ស្រី​(​ជន​រង​គ្រោះ​) ​ព្រោះ​មានការ​សង្ស័យ​ថា ស្ត្រីរងគ្រើ​មាន​ប្រុស​ថ្មី​ទៀត​។

លុះដល់​ថ្ងៃ​កើ​ត​ហេតុ​ខាង​លើ ពេល​ភាគី​ខាង​ប្រុស​មក​ដេក​នៅ​បន្ទប់​ជួល​ ភាគី​ខាង​ស្រី​ចេះ​តែ​ដេញ​អោយទៅ​ផ្ទះ​ខុស​ប្លែក​ពី​សព្វដង ​ធ្វើ​​ឱ្យ​​ជនសង្ស័យ​កាន់តែ​សង្ស័យ​ខ្លាំង​ឡើ​ង​ៗ ​ទើប​​មិន​ព្រមទៅ​ផ្ទះ​នៅ​ភូមិ​​ជើង​​ព្រៃ​ទេ​ នៅ​ចាំ​ឃ្លាំ​​មើ​ល បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ជនសង្ស័យ​ឌុ​ប​ទៅ​សួរសុខទុក្ខ​អ្នក​នៅ​បន្ទប់​ជួល​ជិត​គ្នា​ឆ្លងទន្លេ​នៅ​គ្លី​នី​ក​ឯកជន លុះ​ពេល​មក​ដល់​​មន្ទីរ​ពេទ្យ​ ជន​រង​គ្រោះ​ដេញ​ជនសង្ស័យ​អោយទៅ​ផ្ទះ​ទៀត តែ​ជនសង្ស័យ​ទៅ នៅ​ចាំ​តាម​ឃ្លាំ​មើ​ល​នៅ​ជិត​នោះ​ដដែល ។

មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​​ឃើញ​​ជន​រង​គ្រោះ​ដើរ​​ចេញពី​គ្លីនិក​ប​ណ្តើរ និយាយ​ទូរស័ព្ទ​ប​ណ្តើរ រួច​ឡើង​​​​ជិះ​ម៉ូតូឌុប​ឆ្ពោះទៅ​កន្លែង​កើត​ហេតុ ​ទើប​​ជន​ង្ស័​យ​ជិះ​ម៉ូតូ​តាមដាន​ពីក្រោយ​រហូត​ដល់​កន្លែង​​កើត​ហេតុ​ក៏​​ឃើ​​ញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុងផ្ទះ​ឈើ​​មួយ​មាន​មនុស្ស​ប្រុស​ពីរ​បី​នាក់​កំពុង​ផឹកស៊ី​នៅ​ក្រោម​សំ​យ៉ាប​មុខ​ផ្ទះ​ ​ពេល​នោះ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គេ​ដែរ ។

​ឃើញ​​ដូចនេះ​ជនសង្ស័យ​បាន​ចូល​ទៅ​ហៅ​ជន​រង​គ្រោះ​អោយ​ចេញ​ទៅ​ផ្ទះ​វិញ​ មិន​ព្រម​ចេញ​ ​ធ្វើ​​អោយ​ជនសង្ស័យ​កាន់តែ​ខឹង​ខ្លាំង​ឡើង ​ឃើ​ញ​កូនកាំបិត​នៅ​លើ​តុ​បាន​យក​ដាក់​ចូល​ហោប៉ៅ​ខោ​​ហើយ​​​នាំ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ តែ​ជន​រង​គ្រោះ​មិន​ព្រម​ជិះ​ទេ​ សុខចិត្ត​​ដើរ ​ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​តាម​ពីក្រោយ​រហូត​ដល់​កន្លែង​​កើ​​ត​ហេតុ​ខាង​លើ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ ទើ​ប​ជនសង្ស័យ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​កាំបិត​ចំ​លើ​ដងកាំបិត​ខាងស្តាំ​ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ទៅ​លើ​ថ្នល់ ភ្លាម​នោះ​ជនសង្ស័យ​បាន​ចាក់​បន្ថែមចំនួន​ពីរ​កាំបិត​ទៀត​ចំ​ខ្នង​និង​កញ្ចឹងក ​រួច​​ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ​ដើ​​ម្បី​ចូល​ទៅ​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទោស​កំហុស​របស់​ខ្លួនតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ