ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​អ្នកទោស​ខ្មែរ​៧​នាក់​ឱ្យ​មាន​សេរីភាព​វិញ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៧​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ​បាន​អះអាង និង​ដាក់​ការ​ចោទ​ពី​បទ​ឆ្លង​ដែន​ចូល​ទឹកដី​របស់​ខ្លួន​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ត្រូវ​បាន​ធ្វើការ​ដោះ​វិញ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៧​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ​បាន​អះអាង និង​ដាក់​ការ​ចោទ​ពី​បទ​ឆ្លង​ដែន​ចូល​ទឹកដី​របស់​ខ្លួន​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ត្រូវ​បាន​ធ្វើការ​ដោះ​វិញ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០២០​។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​ទាំង​៧​នាក់ ឈ្មោះ យ៊ុ​ម យា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ចាប់ខ្លួន​ថ្ងៃ​ទី​១៧ មិ​នា ២០១៨ ឈ្មោះ អ៊ុ​ច ឆូត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ចាប់ខ្លួន​ថ្ងៃ​ទី​១៧ ឧសភា ២០១៩ ទាំង​២​នាក់​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ចូល​តាម​ច្រក​អូ​ស្វាយ ឈ្មោះ ជុំ ជី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​កំពត ខេត្តកំពត ចាប់ខ្លួន​ថ្ងៃ​ទី​២៩ តុលា ២០១៨ ឈ្មោះ ផ​ន សំនៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចាប់ខ្លួន​ថ្ងៃ​ទី​២៩ តុលា ២០១៨ ឈ្មោះ​ចិ​ង សិត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​ចាប់ខ្លួន​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៨ ទាំង​២​នាក់​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ឈ្មោះ​អៀ​ត អូរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ចាប់ខ្លួន​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ និង​ម្នាក់​ទៀត​ឈ្មោះ​អួត អង់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​គ្រឿ​ល ឃុំ​ទួល​គ្រឿ​ល ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ ចាប់ខ្លួន​ថ្ងៃ​ទី​១៦ កញ្ញា ២០១៩ អ្នក​ទាំង​៥​ចូល តាម​ច្រក​អូរ​ខ្សាច់​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ៧​នាក់​ជាប់គុក​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

ក្រុម​អាជ្ញាធរ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង ក្រុម​អ្នកទោស​ខ្មែរ​ទាំង​៧​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​យក​មក​ប្រគល់​ឱ្យ​បន្ទាប់​ពី​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ ខាង​កម្ពុជា​បាន​ធ្វើការ​ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត ហើយ​បានឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ