ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Moët Hennessy កម្មវិធី​បង្ហាញ​ជា​ផ្លូវការ​អំពី​វត្តមាន​របស់ Hennessy V.S.O.P GENOME Limited Edition ថ្មី រចនា​ដោយ​លោក Peter Saville

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Moët Hennessy Cambodia មាន​សេចក្ដី​សោមនស្ស​រីករាយ​សូម​ប្រកាស​អំពី​វត្តមាន​របស់ Hennessy V.S.O.P. Limited Edition ថ្មី រចនា​ដោយ​លោក Peter Saville

រាជធានី​ភ្នំពេញ ៖  ក្រុមហ៊ុន Moët Hennessy Cambodia មាន​សេចក្ដី​សោមនស្ស​រីករាយ​សូម​ប្រកាស​អំពី​វត្តមាន​របស់ Hennessy V.S.O.P. Limited Edition ថ្មី រចនា​ដោយ​លោក Peter Saville ប្រធាន​ផ្នែក រចនាបថ និង​ជា​អ្នក​រចនា​សញ្ញា​តិ​អង់គ្លេស​ដ៏​ល្បីល្បាញ​។

ដោយ​កើត​ចេញពី​ការ​ផ្គុំ​នៃ​គំនិត​ជា​ច្រើន​បាន ធ្វើ​ឲ្យ Hennessy V.S.O.P. Limited Edition ថ្មី រំលេច​ចេញ​នូវ​ភាព​ស៊ីគ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​តាម​រយៈ ព​ណ៍​ដែល​មាន​ភាព​ស្រស់​ស្រទន់ និង មាន​អត្ថន័យ ដែល​បង្កើត​ជា​លក្ខណៈ​លេចធ្លោ​ជាស​កល ។ ក្បាច់រចនា និង​អត្ថន័យ​របស់​រចនាបថ បាន​ក្លាយជា​ប្រភព​ដ៏​សំខាន់​របស់​ម៉ូ​ដ​រចនា​របស់ Hennessy V.S.O.P.’s Genome​។ ចំនុច​ពិសេស​របស់​ផលិតផល គឺ​បាន​បង្ហាញ​នូវ​តូ​ខ្លួន​ពណ៌​មាស ដ៏​ភ្លឺ​រលោង និង​ស្រស់​ស្អាត​គួរ​ជា​ភាព​ទាក់ទាញ​។

ការ​បង្កើត​ថ្មី និង​ការ​ច្នៃប្រឌិត បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​កម្ម​ផ្សេង​ៗ​ពី​គ្នា ជាមួយនឹង​ការ​សំដែង ពិសេស​ប្លែក​ពី ក្រុម​តារា​សំដែង​ជាតិ និង​អន្តរជាតិ ជា​ច្រេ​ី​ន​ផង​ដែរ​។ ព្រឹត្តិការណ៍​នៅ EPIC Club កាលពី​ថ្ងៃ​ទី​២ ខែមេសា កន្លង​ទៅ​នេះ​មានឈ្មោះ​ថា “Laser Invasion” ជាមួយ​ការ​សំដែង​លក្ខណៈ​អន្តរជាតិ ដោយ DJ Shanell មក​ពី​ប្រទេស​កូរ៉េ និង the Beat Boxers Reep Wa and Marg មក​ពី​ប្រទេស​ថៃ​។

អ្នក​នាង ស៊ូ កណិកា នាយក​ផ្នែក​ស្លាក​សញ្ញា​របស់ Hennessy V.S.O.P.  បាន​មាន​ប្រសាសន៍​ថា “​ក្រុមហ៊ុន Moët Hennessy Cambodia តែងតែ​នាំ​មក​ជូន​អតិថិជន​នូវ​ពិធីជប់លៀង ដ៏​អស្ចារ្យ ដែល​មិន​អាច​បំភ្លេច​បាន ”៕