ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ASUS ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​30​លាន​គ្រឿង

8 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន ASUS ZENFONE 2 ទើបតែ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​ចិន​រយៈពេល​មិន​ដល់​ពី​រស​ប្តា​ហ៍​នៅឡើយ​ទេ ហើយ​ទីផ្សារ​អឺរ៉ុប​ដាក់​លក់​ជា​បន្តបន្ទាប់ ។

ស្មា​ត​ហ្វូ​ន ASUS  ZENFONE 2 ទើបតែ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​ចិន​រយៈពេល​មិន​ដល់​ពី​រស​ប្តា​ហ៍​នៅឡើយ​ទេ ហើយ​ទីផ្សារ​អឺរ៉ុប​ដាក់​លក់​ជា​បន្តបន្ទាប់ ។

ជាមួយនឹង​ការ​នាំ​ចេញ​យ៉ាង​មាន​សន្ទុះ ព្រមទាំង​មានការ​គាំទ្រ​ពី​អតិថិជន​របស់​ខ្លួន​រាប់​លាន​នាក់​លើ​ពិភពលោក ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​តៃវ៉ាន់​ស្លាក​យីហោ ASUS រំពឹង​ថា ខ្លួន​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី ថ្មី​ៗ​ចំនួន​៣០​លាន​គ្រឿង​បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ។

ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុង​ត្រកូល​ZENFONE 2 មាន​ដូច​ជា Zenfone 2 ZE500CL​ទំហំ​៥​អីុ​ង RAM ២ ជី​ហ្គា​បៃ កាមេរ៉ា​មុខ ២​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល​តម្លៃ​១៩៥​ដុល្លារ​, Zenfone 2 ZE550ML​ទំហំ ៥.៥​អីុ​ង RAM ២​ជី​ហ្គា​បៃ កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​១៣ មេ​ហ្គា​ភិ​ច​ស៊ែ​ល តម្លៃ​២៧១​ដុល្លារ និង​ស្មា​ត​ហ្វូ​ន Zenfone 2 ZE551ML​ទំហំ​៥.៥ អីុ​ង​RAM២ និង​៤​ជី​ហ្គា​បៃ កាមេរ៉ា​មុខ​៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល  កាមេរ៉ា​ក្រោយ ១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល តម្លៃ ៣៨០​ដុល្លារ ៕