ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនល្អទាល់តែសោះ បោះចោល​សំរាម​​ក្នុងស្ទឹងបែប​នេះ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​កម្មករ​ក្រុមហ៊ុន​ទឹក​ស្អាត​ រួម​ទាំង​កម្មក​អគ្គិសនី​ឯកជន​មួយ ​បាន​ចែវ​ទូក​ប្រមូល​កាក​សំណល់​ និង​កាប់​ព្រៃ​ដឹក​ជញ្ជូន​ចេញពី​​ស្ទឹង​ទូក​មាស ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយ​ខេត្តកំពត ។ ​ការ​ចែវ​ទូក​របស់​កម្មករ​​ទឹក​ស្អាត​និង​កម្មករ​អគ្គិសនី​នេះ ​បើ​តាម​ការ​អះអាង​របស់​កម្មក​អ្នក​ប្រមូល​កាក​សំណល់​និយាយ​ថា​…

ខេត្តកំពត ៖ ​​កម្មករ​ក្រុមហ៊ុន​ទឹក​ស្អាត​ រួម​ទាំង​កម្មក​អគ្គិសនី​ឯកជន​មួយ ​បាន​ចែវ​ទូក​ប្រមូល​កាក​សំណល់​ និង​កាប់​ព្រៃ​ដឹក​ជញ្ជូន​ចេញពី​​ស្ទឹង​ទូក​មាស ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយ​ខេត្តកំពត ។ ​ការ​ចែវ​ទូក​របស់​កម្មករ​​ទឹក​ស្អាត​និង​កម្មករ​អគ្គិសនី​នេះ ​បើ​តាម​ការ​អះអាង​របស់​កម្មក​អ្នក​ប្រមូល​កាក​សំណល់​និយាយ​ថា​ ចាប់​ប្រមូល​កាក​សំណល់​ដ៏​សំបូរ​បែប​នៅ​ក្នុង​ស្ទឹង​ចាប់តាំងពី​ថ្ងៃ​ទី០១ តុលា ​រហូត​ដល់​ថ្ងៃ​ទី​០៣ តុលា​២០២០ ​។ ​

ក្រុម​កម្មក​រនិយាយ​ថា​ ការ​ចែវ​ទូក​ប្រមូល​កាក់​សំណល់​ និង​កាប់​ព្រៃ​ដឹក​ជញ្ជូន​ចេញពី​ក្នុង​ស្ទឹង​ទូក​មាស​នេះ​ មានការ​ពិបាក​ណាស់​ ព្រោះ​ទឹក​ក៏​​ជ្រៅ​ហើយ​បើ​មិន​ប្រមូល​សំរាម​គេ​បោះចោល​រាយ​ប៉ាយ​ចេញពី​ស្ទឹង​ចេញ​អស់​ទេ​ ពិតជា​ទឹក​នៅ​ក្នុង​ស្ទឹង​មាន​ក្លិន​អាក្រក់​សារ​ជា​ថ្មី​ហើយ​។​ ​

​យោង​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​ទៀត​ ឈ្មោះ​ចាន់​ ម៉​ន​ ភេទ​ប្រុស​ អាយុ៦៨​ឆាំ្ន​ នៅ​ភូមិ​ព្រៃ​ចេក ​ឃុំ​ទូក​មាស​ខាងលិច​ បាន​និយាយ​ប្រាប់​អោយ​ដឹង ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ​តុលា នេះ​ថា ​នៅ​ក្នុង​ស្ទឹង​ទូក​មាស​សំបូរ​ដោយ​កាក​សំណល់​ចំរុះ​ត្រូវ​បាន​គេ​វេចខ្ចប់​និង​បង្ហូរទឹក​អា​ក្លិន​អាក្រក់​បោះចោល​នៅ​ក្នុង​ស្ទឹង​។​ពលរដ្ឋ​ឈ្មោះ​ចាន់​ ម៉​ន​និយាយ​ថា​ទឹក​នៅ​ក្នុង​ស្ទឹង​ទូក​មាស​ជា​ទូទៅ​ប្រជា​ពល​ប្រើប្រាស់​ជា​ការ​ចាំបាច់​។

​តែ​ឈ្មោះ​ចាន់​ម៉​ន​និយាយ​ថា​ ដោយសា​តែ​មាន​កាក​សំណល់​នៅ​ក្នុង​ស្ទឹង​ច្រើន​ពេក​កាលពី​ថ្ងៃ​ទី១ តុលា​ ​នេះ ​អាជ្ញាធរ​ស្រុក​បន្ទាយមាស​បាន​បើក​យុទ្ធនាការ​ប្រមូល​កាក​សំណល់​ម្ដង​រួច ​ហើយ​ក្នុង​នោះ​ ក៏មាន​មន្ត្រីរាជការ​មក​ពី​អង្គភាព​ផ្សេង​ៗ​គ្នា​រួម​ទាំង​កូន​សិស្ស​សាលា​វិឡា​ល័យ​ទូក​មាស​ទៀត​ផង​ប៉ុន្តែ​ប្រមូល​ចេញពី​ស្ទឹង​មិន​ទាន់​បាន​អស់​។

​លោក​មួ​ង ​នឿ​ន ​បាន​និយាយ​ប្រាប់​បន្ត​ថា ​កម្មករ​របស់​អ​គ្កិ​ស​នី​ និង​ទឹក​ស្អាត​កំពង់​បន្ត​ប្រមូល​និង​កាប់​ព្រៃ​សំអាត​នៅ​ក្នុង​ស្ទឹង​នេះ​ចេញ​ម្ដង​។​ ទោះជា​បែ​បណាការ​ចែវ​ទូក​របស់​ក្រុម​កម្មក​រមិន​ទាន់​បាន​ប្រមូល​ស្អាត់​នៅឡើយ​ទេ ​ព្រោះ​ទឹក​នៅ​ក្នុង​ស្ទឹង​មួយ​នេះ​មាន​បង្គ​ន​អនាម័យ​ជា​ច្រើន ​ត្រូវ​បាន​គេ​បង្ហូ​អោយ​ហូ​ចូល​មក​ក្នុង​ស្ទឹង​ហើយ​មាន​ក្រុមហ៊ុន​ទឹក​សុទ្ធ​ពី​កន្លែង​ផ្សេង​ៗ​គ្នា​កំពង់​យក​ទឹក​នៅ​ក្នុង​ស្ទឹង​នេះ​ធ្វើ​អាជីវកម្ម​ ។

អត្ថបទសរសេរ ដោយ