ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​កសិកម្ម ១៤​មុខ​ទទួល​បាន​កំណើន​នាំ​ចេញ​ល្អ​ប្រសើរ​ក្នុង​រយៈ ៩​ខែ​ឆ្នាំ២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០២០ នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិត ផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​ចំនួន​ជិត ៦​លាន​តោន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០២០ នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិត ផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​ចំនួន​ជិត ៦​លាន​តោន ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ទោះបីជា​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វី​ដ ១៩ យ៉ាងណា​ក្ដី ។ ក្នុង​ចំណោម ផលិតផល​កសិកម្ម​នាំ​ចេញ​ទាំងអស់​ឃើញ​ថា ផលិតផល ១៤ មុខ​ទទួល​បានការ​នាំ​ចេញ ច្រើន និង​មាន​កំណើន​ល្អ ។

បើ​តាម​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន បង្ហាញ​នូវ​ទំនិញ​កសិកម្ម ១៤​មុខ​ដែល​ទទួល​បានការ​គាំទ្រ​លើ​ទីផ្សារ​អន្តរជាតិ​រួម​មាន ៖ ១ អង្ករ សម្រេច​បាន ៤៨៨.៧៧៥ តោន មានកំ​ណើ ន ២២,៦៣ ភាគរយ ធៀប​ទៅ​នឹង​រយៈ ៩ ខែ​ដើមឆ្នាំ ២០១៩ (៣៩៨ ៥៨៦ តោន​) បាន​នាំ ចេញ​ទៅ​កាន់ ៦០ ប្រទេស ។ ២ ស្រូវ សម្រេច​បាន ១.៣៩២.៣០៦ តោន ថយ​ចុះ​ប្រមាណ​ជា ១៧% ធៀប​ប្រៀប​ទៅ​ឆ្នាំ ២០១៩ នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​) ។

បញ្ជាក់​កម្ពុជា​មិន​ចង់អោយ​មានការ នាំ​ចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​នោះ​ទេ ព្រោះ​វា​ធ្វើ​អោ យ​ខាតបង់​នូវ​កន្ទក់ និង​អង្កាម ។ ៣ គ្រប់​ស្វាយចន្ទី សម្រេច​បាន ២០៤.២០៨ តោន មាន កំណើន ២០,៥%, នាំ​ចេញ​ទៅ​កាន់ ប្រទេស វៀតណាម​, ជប៉ុន​, រុ​ស្សី​, ចិន​, ហុងកុង​, បារាំង​, កូរ៉េ​, តួ​គី​, បង់​ក្លា​ដេ​ស និង​ថៃ ។ ៤ គ្រាប់ពោត សម្រេច​បាន ១៩៣.៩៥០ តោន បាន​នាំ ចេញ​ទៅ​កាន់​ប្រទេស​ថៃ​, កូរ៉េ និង​កោះ​តៃវ៉ាន់ ។ ៥ ចេក​ស្រស់ សម្រេច​បាន ២៣៥.១៧១,៦៣ តោន មាន​កំណើន ២២៥,៦៩%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​, វៀតណាម និង​ជប៉ុន ។

៦ ក្រូចថ្លុង សម្រេច​បាន ១៥.១៥០ តោន ទៅ​កាន់​ប្រទេស​ថៃ ។ ៧ ដំណាប់​ស្វាយ សម្រេច​បាន ៤.៩៩៨,៦៤ តោន​, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, ហ្វី​លី​ពី​ន និង​វៀតណាម ។ ៨ ដំឡូង​មី​ស្រស់ សម្រេច​បាន ១.៧៨០.៤៩៦ តោន បាន​នាំ​ចេញ​ទៅ កាន់​ប្រទេស វៀតណាម និង​ថៃ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ ។ ៩ ចំណិត ដំឡូង​ម៉ី​ក្រៀម សម្រេច​បាន ១.២០២.៦៤៤,៨១ តោន បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម (​ផ្លូវការ​) ។ ១០ ម្សៅដំឡូង​មី សម្រេច​បាន ១២.០០២ តោន បាន​ថយ​ចុះ ៥៦,៧២%, បាន នាំ​ចេញ​ទៅ​កាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​, ក្រូ​អាត និង​អ៊ី​តា​លី ។

១១ ស្វាយ​ស្រស់ សម្រេច​បាន ៦២.៩២០,៥៦ តោន មាន កំណើន ១៥៨,៨៣%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុ​ស្សី​, កូរ៉េ និង ហុងកុង ។ ១២ ម្រេច សម្រេច​បាន ៤.១២១,៩៥ តោន មាន​កំណើន ១២៣,៧៦% បាន​នាំ ចេញ​ទៅ កាន់​ប្រទេស ជ​ប៉ុ​នុំ ប៊ែ​ល​ហ្សិ​កុំ ហូ​ឡង់​, បារាំ​ងុំ អា​ល្លឺ​ម៉​ង់​, ស្វី​ស​, វៀតណាម​, អា​មេ​រិ​ក​, រុ​ស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃវ៉ាន់​, ស៊ុ​យ​អ៊ែ​ត​, សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​ឋ​។ ១៣ ម្ទេស​ស្រស់ ៥៥ ១៥៤,៦០ តោន និង​ម្ទេស​ក្រៀម ១ ៥០០ តោន មាន​កំណើន​ទ្វេ​ដង ធៀប​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៩ បាន​នាំ ចេញ​ទៅ​កាន់ ប្រទេស​ថៃ ។ ១៤ បន្លែ សម្រេច​បាន ៨៧,៥៧ តោន នាំ​ចេញ​ទៅ​កាន់ ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់ ។

ធនាគារអភិវឌ្ឍន៍អាស៊ី បាន​សន្និដ្ឋាន​ថា កំណើន​នៃ​វិស័យ​កសិកម្ម កម្ពុជា​ក្នុង​ពេល មាន​វិបត្តិ​កូ​វី​ដ ១៩ បាន​ធ្វើ​អោយ​កម្ពុជា​អាច​នឹង​មាន​ភាពល្អ​បន្តិច​លើ​វិស័យសេដ្ឋកិច្ច​ជាក់ ស្ដែង​ធនាគារ​នេះ​បាន​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា ពី​ដក ៥,៥​ភាគរយ មក​នៅ​ត្រឹម​ដក ៤​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ