ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាប់​សាច់​សត្វព្រៃតាម​​អាហារ​ដ្ឋាន​ក្នុង​ស្រុកព្រៃនប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​មូលដ្ឋាន​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ សហ​​ការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សត្វព្រៃ​ ដឹកនាំ​ដោយ​លោក ហេង គឹ​ម​ឆាយ ប្រធាន​​ក្រុម​អន្តរាគមន៍ ​បង្ក្រាប​បទល្មើស​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ…

ស្រុក​ព្រៃ​នប់​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​មូលដ្ឋាន​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ សហ​​ការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សត្វព្រៃ​ ដឹកនាំ​ដោយ​លោក ហេង គឹ​ម​ឆាយ ប្រធាន​​ក្រុម​អន្តរាគមន៍ ​បង្ក្រាប​បទល្មើស​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ការ​លក់ដូរ​សត្វព្រៃ​នៅ​តាម​អាហារ​ដ្ឋា​ន​ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ​កញ្ញា​​​ នេះ​។

ការចុះរបស់កម្លាំង ស្ថិតតាម​អាហារ​ដ្ឋា​ននីមួយៗ មានអាហារដ្ឋាន ស្រី​ម៉ៅ កំពង់​ស្មាច់, អាហារ​ដ្ឋា​ន​ណា​ណា និងអាហារ​ដ្ឋា​ន​៣៣៣ ក្នុងស្រុក​ព្រៃ​នប់ ដោយរក​ឃើញ​និង​ដក​ហូត​សាច់សត្វ​ព្រៃ​មួយ​ចំនួន យក​មក​ធ្វើការ​ដុត​កម្ទេច​​ចោល​ភ្លាម​ៗ​តាម​និ​តិ​វិធី​។

បើតាម​មន្ត្រីបានថ្លែង​ថា ​ករណី​នេះ ចំពោះ​ម្ចាស់​ទីតាំង​ពាក់​ព​ន្ធ័​នឹង​ការ​លក់ដូរ​សាច់សត្វ​ព្រៃ​នេះ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិកាជាតិ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ