ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវាំង​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យខួប​ប្រសូត ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់​សម្តេច​នរោត្តម​សីហ​នុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)​នៅ​ថ្ងៃ​ទី​២​ខែតុលា​ឆ្នាំ​២០២០ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល និង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)​នៅ​ថ្ងៃ​ទី​២​ខែតុលា​ឆ្នាំ​២០២០ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល និង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​បុណ្យខួប​ប្រសូត និង​ការ​យាង​សោយ​ព្រះ​ទិវង្គត នៃ​អង្គ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សភាព​ដ៏​មហោឡារិក​អ​ធឹ​ក​អធម ក្រៃ​លែង​នៅ​ព្រះ​ពន្លា ក្នុង​ព្រះ​ឧបោសថរតនារាម ព្រះ​កែវ​មរកត ព្រះ​បរមរាជវាំង វេលា​ព្រឹក​ថ្ងៃ សុក្រ ១៥​កើត​ពេញ​បូរ​មី ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០​។

គួរ​រំលឹក​ថា ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ប្រសូត នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ ១៩២២ និង​យាង​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃ​១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០ ព្រះ​វស្សា នៅ​ទីក្រុង ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្រោម​ព្រះរាជ​ហ​ឬ​ទ័យ ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​អង្គ​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ដោយ​មានការ​រួម​ដង្ហែ​ថ្វាយ​នូវ​ការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ប្រារព្ធ​នូវ​រាល់ ព្រះរាជ​ពិធីបុណ្យ​ថ្វាយ មហា​ព្រះរាជ​កុសល ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ និង​ព្រះរាជ​ពិធីបុណ្យ​ដ៏​ល្អ​ប្រពៃ​ទៅ តាម​គន្លង​ប្រពៃណី​ដ៏​រុងរឿង​របស់ ប្រជាជាតិ​ខ្មែរ ដើម្បី​ជា​កិច្ច​តបស្នង​ថ្វាយ​ចំពោះ ព្រះរាជ​គុណ​នូ​បក្ការៈ ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ជា​អម្ចាស់​នៃ​យើង បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ខ្ពង់ខ្ពស់​បំផុត​។

សូម​ឧទ្ទិស​ថ្វាយ​នូវ​មហា​ព្រះរាជ​កុសល​ដ៏​ខ្ពង់ខ្ពស់​កើតឡើង​ពី​ព្រះរាជ​សទ្ធា​ដ៏​ជ្រះថ្លា នៃ​អង្គ​សម្តេច ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យ​ដ៏​ឧត្តុ​ង​ឧត្តម​នេះ​ថ្វាយ ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​សោយ​ព្រះ​ទិវង្គត ទៅ​កាន់​បរលោក ឯនាយ​ខាង​មុខ​ហើយ​នោះ សូម​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះ​អង្គ​បាន​យាង​គង់​ប្រថាប់​សោយសុខ​ក្នុង ព្រះ​សុគតិភព ប្រកបដោយ​សម្បត្តិ​សួគ៌ និង​សម្បត្តិ​ព្រះ​និ​ព្វា​ន្ត ជា​ឋាន​បរមសុខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ម្យ៉ាងវិញទៀត ដោយ​អំណាច​នៃ​ព្រះ​មហាករុណា​ទិ​គុណ​ចំពោះ ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ កម្ពុជា ព្រមទាំង​ព្រះ​គុណបុណ្យ ព្រះ​តេជៈ​បារមី​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះករុណា​ព្រះ​វររាជ​បិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​អង្គ​ប្រោស​ព្រះ​រាជទាន​នូវ​ការ​ជួយ​ទ្រទ្រង់​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា និង​ជនរួមជាតិ​ជា​កូនចៅ ចៅទួត​របស់​ព្រះ​អង្គ សូម​បាន​ប្រកប​តែ​នឹង​សេចក្តីសុខ សុភមង្គល​ត្រជាក់ត្រជុំ ចំរុងចំរើន ជា​ដរាប​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ