ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ជូនពរ​ទាំង​បួន​ប្រការ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ដល់​អតិថិជន

9 ឆ្នាំ មុន

ក្រុមហ៊ុន​ទឹក​ពិសា​ក្នុងស្រុក​ឈានមុខ​គេ វី​តា​ល់ បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា «​ពរ​បួន​ប្រការ​ពី​វី​តា​ល់​» ជា​យុទ្ធនាការ​ចែក​ជូន​ផលិតផល វី​តា​ល់​ដែល​មាន​ស្លា​កដប​(​ឡា​ប៊ែ​ល​)​ថ្មី

ក្រុមហ៊ុន​ទឹក​ពិសា​ក្នុងស្រុក​ឈានមុខ​គេ វី​តា​ល់ បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា «​ពរ​បួន​ប្រការ​ពី​វី​តា​ល់​» ជា​យុទ្ធនាការ​ចែក​ជូន​ផលិតផល វី​តា​ល់​ដែល​មាន​ស្លា​កដប​(​ឡា​ប៊ែ​ល​)​ថ្មី សម្រាប់​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ជូន​ដល់​សារ​ណ​ជន នៅ​តាម​ទី​សាធារណ​ប្រជុំជន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ៣១ ខែ​មិ​នា ដល់​ថ្ងៃ​ទី​៣​ខែមេសា​។

ស្រប​ពេល​នឹង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ ឈាន​ជិត​ចូល​មក​ដល់ វី​តា​ល់ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ផលិតផល​ទឹក​ពិសា​គុណភាព​ខ្ពស់ បាន​រចនា​កេស និង​ស្លា​កដប​ដែល​មាន​ក្បាច់​ចរ​នា​បែប​ខ្មែរ​ដ៏​ស្រស់​ស្អាត ព្រម​ជាមួយនឹង​ពាក្យ​«​សួស្តី​ឆ្នាំ​ថ្មី​» និង​ពាក្យ​ជូនពរ​ទាំង​បួន​ប្រការ​ដ៏​ពេញ​និយម​របស់​ខ្មែរ​យើង​គឺ «​អាយុ វណ្ណៈ សុខៈ ពលៈ​» ដើម្បី​ជា​ការ​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ការ​រចនា​ស្លា​កដប​ថ្មី នេះ​ក៏​ដើម្បី​ជា​ការ​បង្ហាញ​នូវ ការ​ជូនពរ និង​អគុណ​ដល់​អតិថិជន​ទាំងឡាយ​ដែល​តែងតែ​គាំទ្រ និង​ជឿរ​ទុកចិត្ត​លើ​ផលិតផល វី​តា​ល់ យ៉ាង​ពេញទំហឹង ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ​បាន​នឹង​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

«​ពរ​បួន​ប្រការ​ពី​វី​តា​ល់​» មាន​គោលការណ៍​ចែក​ជូន​វី​តា​ល់ និង​ពាក្យ​ជូនពរ​សិរី​សួស្តី​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ថែម​ពី​ការ​ចែក​ជូន​វី​តា​ល់ និង​ពាក្យ​ជូនពរ​សាធារណជន​ទាំងអស់​ក៏ មានឱកាស​លេង​ហ្គេ​ម ដើម្បី​ឈ្នះ​រង្វាន់​ជា ផ្ទាំង​ជូនពរ​ឆ្នាំ​ថ្មី​សំរាប់​លំអរ​គេហដ្ឋាន​ដ៏​ស្រស់​ស្អាត​ពី វី​តា​ល់​ផង​ដែរ​។

កម្មវិធី  «​ពរ​បួន​ប្រការ​ពី​វី​តា​ល់ » នឹង​ប្រារព្ធ​ទៅ​រយៈពេល​បួន​ថ្ងៃ នៅ​តាម​សួន​សារ​ធារ​ណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៤ រហូត​ដល់​ម៉ោង ៧​ល្ងាច​។ ថ្ងៃ​ទី​មួយ​ត្រូវ​នឹង​ថ្ងៃ​ទី ៣១​មិ​នា ក្រុមការងារ នឹង​ចាប់ផ្តើម​ពី សួនច្បារ​វត្ត​បុ​ទម​វ​ត្តី និង​សួន​មុខ​ព្រះ​បរមរាជវាំង​។ ថ្ងៃ​ទី​ពីរ​ត្រូវ​នឹង​ថ្ងៃ​ទី ១​មេ​សា កម្មវិធី​ធ្វើ​ឡើង​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​ទាំងមូល​តែ​ម្តង​។ ថ្ងៃ​ទី​បី​ត្រូវ​នឹង​ថ្ងៃ​ទី ២​មេ​សា កម្មវិធី​ជូនពរ​ឆ្នាំ​ថ្មី​វី​តា​ល់ នឹង​ធ្វើ​ឡើង​នៅ​សួន​ក្តាន់​ពីរ​ជិត​ទីស្តីការ​គណ​រដ្ឋមន្ត្រី​ដែល​ចាប់ផ្តើម​ពី​ដើម​សួន​រហូត​ដល់​ចុង​សួន​។ ថ្ងៃ​ទី​បួន​ត្រូវ​នឹង​ថ្ងៃ​ទី ៣​មេ​សា ដែល​ជា​ថ្ងៃ​បញ្ចប់​កម្មវិធី​នឹង​បន្ត​ដល់​ពីរ​កន្លែង​ផ្សេង​គ្នា​គឺ​នៅ សួន​សូ​គី​មិច​ផ្លូវជាតិ​លេខ​៥ និង​សួន​សម្តេច ហ៊ុន សែន វិមាន​ឯករាជ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ទឹក​ពិសា​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដា​អន្តរជាតិ​ច្រើន​ជាងគេ​ប៉ុណ្ណោះ​ទេ វី​តា​ល់​ក៏​តែងតែមាន​សកម្មភាព​មនុស្សធម៌​យ៉ាង​សកម្ម​ក្នុង​សង្គម ដោយ​ផ្អែក​លើ​មូល​ន្និ​ធិ ២៥៛​។ កំឡុង​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ វី​តា​ល់ បាន​ឧបត្ថម្ភ​គាំទ្រ​នឹង​ដល់​កម្មវិធី​សប្បុរសធម៌​នានា​ជា​ច្រើន ដូច​ជា​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត និង​ការ​ផ្តល់​ថវិការ​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ជន​គំរូ​ក្នុង​សង្គម​ដូច​ជា លោកពូ ហោ ម៉ៅ និង​លោកតា ប្រាជ្ញ ឈួ​ន​។ ក្នុង​ឆ្នាំ​ថ្មី​នេះ វី​តា​ល់​នឹង​នៅ​តែ​ឈរ​លើ​គោល​ជំហរ​បន្ថែម​ការងារ​ឧបត្ថម្ភ និង​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​បន្ត​ទៀត​ដើម្បី​ជា​ការ​ចូលរួម​ចំនែក​នៃ​ការ​អភិវឌ្ឍ​សង្គម​។