ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​ឃើញ​មាន​ប្រាសាទ​នៅ​តំបន់​ផ្សេង​នៅ​កម្ពុជា​មាន​ទម្រង់​ដូច​ប្រាសាទ​ចតុម្មុខ​នេះ​ណាស់

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រាសាទ​ចតុម្មុខ ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទ​បាកាន (​ព្រះ​ខ័ន​កំពង់ស្វាយ​) នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ ប្រាសាទ​ចតុម្មុខ ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទ​បាកាន (​ព្រះ​ខ័ន​កំពង់ស្វាយ​) នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ ប្រាសាទ​នេះ មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ បែរ​ទល់​ខ្នង​គ្នា​ចំនួន ៤​ទិស និង​កម្រ​ឃើញ​មាន​ប្រាសាទ​នៅ​តំបន់​ផ្សេង ក្នុង​ប្រទេស​កម្ពុជា មាន​ទម្រង់​ដូច​ប្រាសាទ​នេះ ។

នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​សរសេរ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា​នេះ​ដោយ​បញ្ជាក់​ថា ប្រាសាទ​នេះ បាន​ដួល​រលំ​អស់​ពាក់កណ្ដាល​តាំងពី​យូរណាស់​មក​ហើយ នៅ​សល់​តែត្រឹម​ចង្កេះ​ចុះ​មក​ក្រោម​ប៉ុណ្ណោះ ហើយ​នៅ​តាម​ជញ្ជាំង​និង​ផ្នែក​ខាងក្នុង មាន​ដើមឈើ និង​ឫស​ឈើ​ដុះ​ញែក​ជញ្ជាំង​កាន់តែ​ខ្លាំង ដែល​កត្តា​នេះ​នាំ​ឱ្យ​ប្រាសាទ​ប្រឈម​នឹង​ការ​ដួល​រលំ​ទាំងស្រុង ។

ចំណែក​ព្រះ​កេស​ព្រះពុទ្ធ​បាន​ធ្លាក់​នៅ​រាយ​ប៉ាយ​នៅ​ផ្នែក​ខាង​មុខ​ផ្លូវ​ចូល និង​ជ្រុង​ទាំង​បី ហើយ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ បាន​ដើរ​ជាន់​ពីលើ ។

ប្រាសាទ​នេះ​ត្រូវ​បាន​ជួសជុល និង​ស្តា​ឡើង​វិញ ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឱ្យ​កាន់តែ​ទូលំទូលាយ ។

ការងារ​អភិរក្ស និង​ជួសជុល​ត្រូវ​បាន​អនុវត្ត​ឡើង​ដោយ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៕