ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត ISUZU mu-X បច្ចេកវិទ្យា​ថ្មី​របស់ ISUZU នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​ប្រជែង​ជាមួយ​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ISUZU mu-X ដែល​ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់ ISUZU Motors បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ៗ ជា​ប្រភេទ រថយន្ត

រាជធានី​ភ្នំពេញ ៖ រថយន្ត​ISUZU mu-X ដែល​ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់ ISUZU Motors បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ៗ ជា​ប្រភេទ រថយន្ត ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​មុខ​ជំនួញ ។ រថយន្ត​ប្រភេទ​នេះ​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​វា បាន​ទាក់ទាញ​អតិថិជន​កម្ពុជា គួរសម​ដែរ ដោយសារ​តែ​រថយន្ត​នេះ ផលិត​ឡើង​មាន​រូបរាង​ស្អាត និង​រឹង​មាំ​ដោយ​វា​ផលិត​ឡើង​ពី​ដែក​ម្យ៉ាង​រឹង​ស្វិត ។

លោក Koi giro Yoshida ជំនួយការ អ្នកគ្រប់គ្រង ក្រុមហ៊ុន Isuzu នៅ​មជ្ឈិមបូព៌ា អា​មេ​រិ​ក​កណ្ដាល អា​មេ​រិ​ក​ខាងត្បូង ឡាវ និង​កម្ពុជា បានអោយ​ដឹង​ថា ដោយសារ​តែ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​និយម​រថយន្ត​ស៊េរី​ថ្មី​គួរសម​ដែរ​នោះ យើង​ក៏​បាន​នាំ​រថយន្ត​ស៊េរី​ថ្មី​ដែល​យើង​ទើបតែ​ផលិត​បាន​នោះ មក​កាន់​ទីផ្សារ​ដើម្បី​បង្ហាញ​ជូន​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថាបើ​តាម​ការ​សង្កេត​ជាក់ស្ដែង ទីផ្សារ​រថយន្ត​នៅ​កម្ពុ​ជាមួយ​ចំនួន​ធំ​នាំ​ចូល​រថយន្ត​មួយ​ទឹក ហើយ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ទៀត​ក៏​ពេញ​និយម​ប្រើប្រាស់​រថយន្ត​ថ្មី​ៗ ហើយ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ៗ នៅ​កម្ពុជា ក៏​បាន​វិវត្តន៍​កើនឡើង​បន្តិច​ម្ដង​ៗ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុមហ៊ុន របស់​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល ដល់​អតិថិជន​ក៏​ដូច​ជា​បង្ហាញ​ជូន​អតិថិជន ពី​អានុភាព​រថយន្ត​របស់​យើង ។ យើង​តែងតែ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ ទំនើប​ៗ​បំពាក់​ក្នុង​រថយន្ត​ស៊េរី​ថ្មី​របស់​យើង ជា​ពិសេស​ប្រ​ព​ន្ធ័​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បើកបរ ដោយ​យើង​បាន​បំពាក់​ពោង​សុវត្ថិភាព​មុខរឹង​មាំ​ជាង​មុន ហើយ​កន្លែង​អង្គុយ​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ត្រូវ​ធានា​សុវត្ថិភាព និង​ផាសុកភាព ។ ហើយ​អ្វី​ដែល​យើង​គិតគូរ​ជាងគេ​ទៀត​នោះ គឺ​កម្រិត​ស៊ីប្រេង​របស់​រថយន្ត​អោយ​កាន់តែ​តិច ដើម្បី​សន្សំ​សំចៃ​ថាមពល និង​ថវិកា អ្នក​ប្រើប្រាស់ ផង​ដែរ ។

លោក ហ៊​ន សេ​ម នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន K (Cambodia .,Ltd ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចែកចាយ​រថយន្ត ISUZU mu-X ក៏​បាន​មាន​ប្រសាសន៍​ដែរ ចាប់តាំងពី​រថយន្ត​ISUXU mu-X បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា តាំងពី​អំឡុង ចុងឆ្នាំ ២០១៤ រហូត​មក​ដល់​ពេល​នេះ យើង​បាន​លក់​ជូន​អតិថិជន​ជា​បន្តបន្ទាប់​ដែរ សម្រាប់​ជា​លក្ខណៈ​ដំណើរ​កម្សាន្ត និង​លក្ខណៈ​មុខ​ជំនួញ ផ្ទាល់ខ្លួន ហើយ​ក៏​មាន​អតិថិជន​ជា​បន្តបន្ទាប់​ទៀត​ដែរ ដែល​បាន​នឹង​កំពុង​សាកសួរ​ទិញ​រថយន្ត​ថ្មី​នេះ​សម្រាប់​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន K(Cambodia) .,Ltd បាន​បង្កើត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩ និង​ទទួល​បាន​សិទ្ធិ​ចែកចាយ​រថយន្ត​ម៉ាក​ISUZU នៅ​កម្ពុជា ពី​ក្រុមហ៊ុន ISUZU Motors Limited (Japan ) និង​ក្រុមហ៊ុន ISUZU Operation Thailand ជា​អ្នក​ចែកចាយ​បន្ត​រថយន្ត​ISUZU D-MAX, Pick Up និង​រថយន្ត ដឹក​ទំនិញ​ជាដើម ៕