ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ប្រើប្រាស់​ភ្លើង​ហ្វា​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស

9 ឆ្នាំ មុន

ការ​ប្រើប្រាស់​ភ្លើង​ហ្វា​រថយន្ត​អាច​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​មើលឃើញ​ច្បាស់​ខណៈ​ពេល​បើកបរ​នៅ​ពេល​យប់ ។ ភ្លើង​ហ្វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​បាន

ការ​ប្រើប្រាស់​ភ្លើង​ហ្វា​រថយន្ត​អាច​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​មើលឃើញ​ច្បាស់​ខណៈ​ពេល​បើកបរ​នៅ​ពេល​យប់ ។ ភ្លើង​ហ្វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់ពេលវេលា​ប្រសិនបើ​អ្នកបើកបរ​ប្រើ​វា​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខ​ខណ​បច្ចេកទេស ។

ដូច្នេះ​សូម​ណែនាំ​ពី​វិធី​ប្រើប្រាស់​ភ្លើង​ហ្វា​របស់​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​ដូច​តទៅ ៖

១-​បើកភ្លើង​ហ្វា​តែ​នៅ​ពេល​យប់​ស្ងាត់​ពុំ​មាន​យាន​ដទៃ​ធ្វើ​ចរាចរណ៍ ។ ចំពោះ​រថយន្ត​ខ្លះ​មាន​ឧបករណ៍​ថ្លឹង​ពី​កម្រិត​នៃ​ការ​បង្កើន​ភ្លើង​ហ្វា​និង​ទម្លាក់​មក​ភ្លើង​កូត​វិញ​នៅ​ក្នុង​អំ​ពូ​ល​ភ្លើង​ស្រាប់ ។ ហើយ​រថយន្ត​ខ្លះ​ទៀត​ក៏​មាន​ឧបករណ៍​ដូចនេះ​ដែរ​ប៉ុន្តែ​ប្រើប្រាស់​បច្ចេកទេស​ប្ដូរ​ភ្លើង​កូត​-​ហ្វា​ដោយ​ខ្លួនឯង​តាម​លក្ខខណ្ឌ​បើកបរ ។

២-​ទម្លាក់​ភ្លើង​ហ្វា​របស់​អ្នក​មក​កូត​វិញ​នៅ​ពេល​កំពុង​ជួបនឹង​រថយន្ត​ដទៃ ។

៣-​ទម្លាក់​ភ្លើង​ហ្វា​ពេល​ណា​រថយន្ត​អ្នក​ខិត​ជិត​រថយន្ត​ដទៃ​ដែល​មក ពី​ខាងក្រោយ ។

៤-​ហាម​ប្រើប្រាស់ ឬ​ចៀសវាង​ប្រើ​វា(​ភ្លើង​ហ្វា​)​តែ​ម្ដង​នៅ​តំបន់​ដែល​មាន​ស្ថានភាព​ចរាចរណ៍​មមាញឹក​ខ្លាំង​ឬ​ក៏​នៅ​ពេល​រថយន្ត​អ្នក​ចត​លើ​ដងផ្លូវ​ធំ​ឬ​ថ្នល់ជាតិ ។

៥-​ចៀសវាង​ឱ្យ​បាន​ពី​ការ​បើកភ្លើង​ហ្វា​បញ្ចាំង​ដាក់​គ្នា ខណៈ​ដែល​យាន​ដទៃ​ពុំ​បាន​ទាំង​ទម្លាក់​ភ្លើង​ហ្វា​របស់​គេ​ផង​នោះ ។ រថយន្ត​ពីរ​គ្រឿង​ដែល​ខិត​ជិត​គ្នា​និង​ប្រើប្រាស់​ភ្លើង​ហ្វា​ទាំង​សងខាង​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ដល់ ។ ដូច្នេះ​ចូរ​អ្នក​សម្លឹង​មើលទៅ​ចិញ្ចើម​ផ្លូវ​ឬ​ខាងស្ដាំ​ដៃ​ដើម្បី​គេច​ពី​ការ​ចាំង​ពន្លឺ​នោះ​ទើប​មាន​សុវត្ថិភាព ៕