ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 edge បើក​សម្ភោ​ធ​ដាក់​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក ហ្គី ហាន់​លី អគ្គ​នាយ​ក្រុមហ៊ុន​សាខា​ថៃ​សាំ​សុង​អេ​ឡិច​ត្រូ​និក​ប្រចាំ​កម្ពុជា​-​ឡាវ​មាន​ប្រសាសន៍ ក្នុង​ពិធី​បើក​សម្ភោ​ធលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy S6

រាជធានី​ភ្នំពេញ​៖ លោក ហ្គី ហាន់​លី អគ្គ​នាយ​ក្រុមហ៊ុន​សាខា​ថៃ​សាំ​សុង​អេ​ឡិច​ត្រូ​និក​ប្រចាំ​កម្ពុជា​-​ឡាវ​មាន​ប្រសាសន៍ ក្នុង​ពិធី​បើក​សម្ភោ​ធលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy S6 និង Galaxy S6 edge ជា​ផ្លូវការ​នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់​(Raffle Le Royal)​នា​ល្ងាច​ថ្ងៃ​ទី ១ មេ​សា ថា ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ និង​យកចិត្តទុកដាក់​ជាទី​បំផុត រួម​ជាមួយ​និង​គំនិត​ច្នៃប្រឌិត​ទាំង​រូបរាង ទាំង​តួ​ម៉ាស៊ីន ធ្វើ​ឲ្យ​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូ​ដែល​ក្លាយជា​ទូរស័ព្ទ​ប្រកបដោយ​ប្រណិត​ភាព និង​កាន់តែ​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​មាន​ភាព​ថ្លៃថ្នូរ​ថែម​មួយ​កម្រិត​ទៀត​។

​លោក​បន្ត​ថា ដើម្បី​ជា​បទដ្ឋាន​សម្រាប់​ការងារ Design ស្នាដៃ​និង​សមត្ថភាព​ដល់​កំពូល Samsung Galaxy S6 និង Galaxy S6 edge ត្រូវ​បាន​បង្កើត​ឡើង​អំពី​វត្ថុ​ដើម​ដ៏​ប្រណិត រួម​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​សាំ​សុង ដើម្បី​ផ្តល់ បទ​ពិសោធន៍ គ្មាន​គូ​ប្រៀប​ដល់​អ្នក​ប្រើប្រាស់​។ ភាព​ច្នៃប្រឌិត​ដ៏​ថ្មី​សន្លាង​សម្រាប់ Samsung Galaxy S6 និង Galaxy S6 edge  នឹង​នាំ​មក​នូវ​សគ​រាជ​ថ្មី​ក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត និង​ក្លាយជា​បទដ្ឋាន​ក្នុង​វិស័យ​នេះ​។

ក្នុង​ឱកាស​បើក​សម្ភោ​ធ​នេះ​ផង​ដែរ តារាចម្រៀង​ល្បី​ប្រចាំ​កម្ពុជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​ខ្លួន​ជាមួយ​និង​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​ថា «​នាង​ខ្ញុំ​កាន់តែ​មាន​មោទនភាព​ខ្លាំង​មែនទែន ចំពោះ​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន សាំ​សុង​ដល​បាន​បង្កើត​ផលិតផល​ថ្មី​ៗ​ទំនើប​បែប​នេះ ហើយ​នាង​ខ្ញុំ​ក៏​មាន​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន ជ្រើសរើស​យក​ខ្លួន​ជា​ឯកអគ្គរាជទូត​តំណាង​ផលិតផល​ទូរស័ព្ទ​នៅ​កម្ពុជា​»​។

Samsung Galaxy S6 និង Galaxy S6 edge​មាន​លក្ខណៈ​ពិសេស​ដូច​ជា​៖ គែម និង​តួ​លោហៈ មិន​កោង​ដូច​ជា​ទូរស័ព្ទ​ដៃ​ផ្សេង ៗ កញ្ចក់​Gorilla សងខាង អេ​ក្រង់ ៥.១​អ៊ី​ញ​គុណភាព HD(2560×1440,577ppi) Super AMOLED ងាយស្រួល​មើល​ក្រោម​ពន្លឺ​ថ្ងៃ ហើយ​មាន​ទម្ងន់​ត្រឹមតែ​138g  អាច​ប្រើ​ដោយ​ឆ្នាំង​សាក​ឥត​ខ្សែ ហើយ​សាក​១០​នាទី​ប្រើ​ប្រាន​៤​ម៉ោង គ្មាន​ទូរស័ព្ទ​អាច​ផ្ទឹម​បាន​។ កាមេរ៉ា មុខ​៥​មេ​ហ្គា​ភិ​ច​ស្សែ​ល កាមេរ៉ា​ក្រោយ​១៦​មេ​ហ្គា​ភិ​ច​ស្សែ​ល អាច​ចាប់​រូប​បាន​ច្បាស់​ទោះជា​ញ័រ​រង្គើ​ឬ​ក្នុង​ទី​ងងឹត​។ សំឡេង​លឺ​ច្បាស់​និង​ចាក់សោ​ដោយ​ប្រើ​ក្រយៅ​ដៃ​បាន​លឿន​និង​ស្រួល​ជាង​មុន ។​ចំណែក​តម្លៃ​សម្រាប់ Samsung Galaxy S6  32GM មាន​តម្លៃ​៦៩០​ដុល្លារ និង Galaxy S6 edge 32GM មាន​តម្លៃ​ចាប់ពី​៨០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​តាម​ប្រ​ភេ​ទំហំ​អង្គ​ចង​ចាំ​និង​ពណ៌​របស់​ទូរស័ព្ទ​៕