ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រាស្រវឹង​​ដេញប្រពន្ធ​​កូនចេញពី​ផ្ទះ​ ព្រឹក​ឡើងឃើញ​​​ចង.ក​ស្លាប់

15 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​បុរសម្នាក់បាន​​ចង.កធ្វើ​អត្តឃាត​​នៅក្នុងផ្ទះរបស់ខ្លួន​ដោយ​យក​ក្រមា​ចង​​ភ្ជាប់ទៅនឹងធ្នឹម​ដំបូល​ ស្លាប់​លុតជង្គង់​នៅលើ​គ្រែ​ ហើយ​ត្រូវ​​បាន​គេប្រទះឃើញ​កាលពីវេលា​ម៉ោង​​​៦ព្រឹក ​ថ្ងៃទី​​២៨ មីនា ២០១១ ស្ថិត​ក្នុង​ភូមិ​​​ព្រែក​រាំង ​​សង្កាត់កំពង់សំណាញ់​ ក្រុង​តា​ខ្មៅ ។ ​មូលហេតុ​ដែល​​បុរស​នេះ​​​ចង.ក​គឺ​​ត្រូវបាន​គេ​អះអាង​ថា ដោយ​​សារ​តែមាន​​ទំនាស់ពាក្យ​សម្តី​​ជាមួយប្រពន្ធ​​ ​ហើយ​គាត់​​​ផឹកស្រា​ស្រវឹង ។​

​បុរស​រងគ្រោះឈ្មោះ​មាស ស៊ន ​អាយុ​​៤២​ឆ្នាំ ជា​កម្មករ​សំណង់ ​​ប្រពន្ធ​ឈ្មោះ​​កុល សុភ័ណ្ឌ អាយុ​​​៣៩​​ឆ្នាំ ​មានកូន​​២នាក់ ស្រុក​កំណើត​​នៅ​ភូមិ​​​ស៊ឹង ឃុំ​កំពង់​ស៊ឹង​ ​ស្រុក​​ព្រះស្តេច ​ខេត្តព្រៃ​វែង ។ ​​ប្រពន្ធ​ជនរងគ្រោះ​​​​បាន​​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃទី​២៧ មីនា ​ប្តីរបស់គាត់​​​បានផឹកស្រា​ស្រវឹង ហើយ​​ឈ្លោះ​ជាមួយគាត់​ និង​បាន​​បណ្តេញ​​​គាត់ និង​កូន​ចេញពីផ្ទះ ពេលនោះ​គាត់​បានទៅ​សម្រាក​នៅ​​​ផ្ទះបង​មួយ​យប់​ ។ ​លុះ​ព្រឹក​ឡើង​​​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​​ឃើញ​ប្តី​​ចង.កស្លាប់តែម្តង​ ៕​