ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ប៉ុស្តិ៍​សារភាព ក្រោយ​ឃើញ​ស្តែង​នឹង​ភ្នែក​ទ្រាំ​មិន​បាន​ចាក់​នាង​ជា​ច្រើន​កាំបិត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ធ្វើ​ឱ្យ​ខាង​ប្រុស​ខឹង​ជាមួយនឹង​ខាង​ស្រី​ដែល​បាន​សែនព្រេន​ជាមួយ​គ្នា ហើយ​ខាង​ស្រី​បាន​ចូល​ទៅ​ផឹកស៊ី​ជាមួយ​ប្រុស​ផ្សេង ក៏​ធ្វើ​ឱ្យ​ខាង​ប្រុស​ខឹង​រួច​ទៅ​យក​កាំបិត​ចាក់​ចំ​នារី​រង​គ្រោះ​អស់​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ដួល​បាត់​បង់ជីវិត​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ ដើម្បី​ចូល​ទៅ​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទោស​កំហុស​របស់​ខ្លួន​ផង​ដែរ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ធ្វើ​ឱ្យ​ខាង​ប្រុស​ខឹង​ជាមួយនឹង​ខាង​ស្រី​ដែល​បាន​សែនព្រេន​ជាមួយ​គ្នា ហើយ​ខាង​ស្រី​បាន​ចូល​ទៅ​ផឹកស៊ី​ជាមួយ​ប្រុស​ផ្សេង ក៏​ធ្វើ​ឱ្យ​ខាង​ប្រុស​ខឹង​រួច​ទៅ​យក​កាំបិត​ចាក់​ចំ​នារី​រង​គ្រោះ​អស់​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ដួល​បាត់​បង់ជីវិត​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ ដើម្បី​ចូល​ទៅ​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទោស​កំហុស​របស់​ខ្លួន​ផង​ដែរ ។

ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ នា​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ​កៅ ស្រី​កែវ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​នៅផ្ទះ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សុខ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើងព្រៃ​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល មុខរបរ​កសិករ​។

បើ​តាម​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​អស់​រយ​:​ពេល​ប្រហែល​៨​ខែ​មក​ហើយ ដោយ​បាន​រៀបចំ​សែនព្រេន​ចាស់ទុំ​បងប្អូន​ខាង​ស្រី (​ជន​រង​គ្រោះ​) បានដឹង​ឮ​។

លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បន្ត​ថា ក្រោយមក​ទាំង​ពីរ​នាក់​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ដើម្បី​ស្នាក់​នៅ​ជាមួយ​គ្នា​ម្តងម្កាល ដោយ​ភាគី​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​រួច​ហើយ​នៅ​ឯ​ភូមិ​ជើងព្រៃ ។ ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​គ្នា​នេះ ភាគី​ខាង​ប្រុស (​ជនសង្ស័យ​) មានការ​ប្រ​ចាន់​ទៅ​ខាង​ស្រី (​ជន​រង​គ្រោះ​) ព្រោះតែ​មានការ​សង្ស័យ​ថា នាង​មាន​ប្រុស​ថ្មី​ទៀត​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ពេល​ភាគី​ខាង​ប្រុស​មក​ដេក​នៅ​បន្ទប់​ជួល ភាគី​ខាង​ស្រី​ចេះ​តែ​ដេញ​ឱ្យទៅ​ផ្ទះ​ខុស​ប្លែក​ពី​សព្វដង​ធ្វើ​ឱ្យ​ជនសង្ស័យ​កាន់តែ​សង្ស័យ​ខ្លាំង​ឡើង​ៗ ទើប​មិន​ព្រមទៅ​ផ្ទះ​នៅ​ភូមិ​ជើងព្រៃ​ទេ គឺ​នៅ​ចាំ​ឃ្លាំមើល បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ជន​សង្ស័យ​ឌុ​ប​ទៅ​សួរសុខទុក្ខ​អ្នក​នៅ​បន្ទប់​ជួល​ជិត​គ្នា​ដែល​ឆ្លងទន្លេ​នៅ​គ្លី​នី​ក លុះ​ពេល​មក​ដល់​ពេទ្យ ជន​រង​គ្រោះ​ដេញ​ជនសង្ស័យ​ឱ្យទៅ​ផ្ទះ​ទៀត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​ពេល​នោះ​ជនសង្ស័យ​មិន​ទៅ​នោះ​ទេ គឺ​នៅ​ចាំ​តាម​ឃ្លាំមើល​នៅ​ជិត​នោះ​ដដែល លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពី​គ្លីនិក​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ រួច​ឡើង​ជិះ​ម៉ូតូឌុប​ឆ្ពោះទៅ​កន្លែង​កើតហេតុ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​តាមដាន​ពីក្រោយ រហូត​ដល់​កន្លែង​កើតហេតុ​ក៏​ឃើញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុងផ្ទះ​ឈើ​មួយ​មាន​មនុស្ស​ប្រុស​ពីរ​ទៅ​បី​នាក់​កំពុង​ផឹកស៊ី​នៅ​ក្រោម​សំ​យ៉ាប​មុខ​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គេ​ដែរ ដោយ​ឃើញ​ដូចនេះ​ជនសង្ស័យ​បាន​ចូល​ទៅ​ហៅ​ជន​រង​គ្រោះ​ឱ្យ​ចេញ​ទៅ​ផ្ទះ​វិញ តែ​ជន​រង​គ្រោះ​មិន​ព្រម​ចេញ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​កាន់តែ​ខឹង​ខ្លាំង​ឡើង​ៗ ស្រប​ពេល​នោះ​ឃើញ​កូនកាំបិត​នៅ​លើ​តុ ក៏​បាន​យក​ដាក់​ចូល​ហោប៉ៅ​ខោ រួច​នាំ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជន​រង​គ្រោះ​មិន​ព្រម​ជិះ​ទេ សុខចិត្ត​ដើរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​តាម​ពីក្រោយ​រហូត​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​មានការ​ប្រទាញប្រទង់​គ្នា បណ្តាល​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​កាំបិត​ចំ​លើ​ដងកាំបិត​ខាងស្តាំ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ទៅ​លើ​ថ្នល់​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ចាក់​បន្ថែមចំនួន​២​កាំបិត​ទៀត ដោយ​១​កាំបិត​ចំ​ខ្នង និង​១​កាំបិត​ទៀត​ក​ញ្ចឹ​ង​.​ក រួច​ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅ​ព្រៃ ដើម្បី​ចូល​ទៅ​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទោស​កំហុស​របស់​ខ្លួន​តែ​ម្តង​។

បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ