ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហ្វឺន​​ជំនាញ​សង្គ្រោះ​បឋម​ដល់​សិក្ខាកាម​​កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុម​សង្គ្រោះ​បន្ទាន់ និង​ពន្លត់​អគ្គិភ័យ​៧១១ របស់​កងពល បាន​បន្ត​បង្ហាត់បង្រៀន​នូវ​មេរៀន​សង្គ្រោះ​បឋម​ដល់​សិក្ខា​កាម កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ…

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុម​សង្គ្រោះ​បន្ទាន់ និង​ពន្លត់​អគ្គិភ័យ​៧១១ របស់​កងពល បាន​បន្ត​បង្ហាត់បង្រៀន​នូវ​មេរៀន​សង្គ្រោះ​បឋម​ដល់​សិក្ខា​កាម កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ១១១ កងពលតូច​អន្តរា​គមន៍​លេខ​១ អំពី​មេរៀន​ ​របៀប​ប្រើប្រាស់​ឧបករណ៍​ប៊​ត​អប​ឆ្អឹងខ្នង​ជន​រង​គ្រោះ, ​របៀប​ប្រើប្រាស់​ហ្វ្រ​ង់​កា​(​ចូក​,​រុញ​) និង​សម្ភា​រៈបំពាក់​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​(​អនុវត្តន៍​ជាក់ស្តែង​នៅ​ទីលាន​) , អនុវត្តន៍​លំ​ហាត់​សរុប​មេរៀន ពន្លត់​អគ្គី​ភ​យ័​និង​សង្គ្រោះ ។

សូម​ជម្រាប​ថា​ នេះ​ជា​ការ​អនុវត្តន៍​ជាក់ស្ដែង បង្រៀន​ដោយ​គ្រូ​ជំនាញ​មក​ពី​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ កងពលតូច​លេខ​៧០​។

សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃនេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សំ​រិ​ទ្ធ សា​រិ​ន្ទ មេបញ្ជាការ​រង​កងពលតូច​អន្តរាគមន៍​លេខ​១ តំណាង​ឲ្យ​លោក​មេ​បញ្ញា​ការ​កងពលតូច​អន្ដរាគមន៍​លេខ​១ បាន​អ​ញ្ជើ​ញ​ចុះ​មក​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​យកចិត្តទុកដាក់ បង្ហាត់បង្ហាញ​ខ្លឹមសារ មេរៀន ដល់​សិក្ខាកាម​។

លោក​ឧត្តមសេនីយ៍ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ ដែល​បាន​ផ្តល់​សម្ភារៈ រថយន្ត និង​គ្រូ​ជំនាញ ក្នុង​ការ​បម្រើ​ការ​ហ្វឹកហ្វឺន ដល់​កងពលតូច​អន្តរាគមន៍​លេខ​១ ។

ការ​បណ្តុះបណ្តាល​នេះ មិន​ត្រឹមតែ​រៀន​ផ្នែក​សង្គ្រោះ​ទេ គឺជា​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​កងពលតូច​លេខ​៧០ ជាមួយ​កងពល​អន្តរាគមន៍​លេខ​១ ផង​ដែរ ដើម្បី​អោយ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ទៅ​មុខ​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ