ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​សែន​ក្រអូប​នៅ​តែ​តម្លៃ​ចុះថោក ទោះជា​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​ទឹកជំនន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​សែន​ក្រអូប​នៅ​តែ​តម្លៃ​ចុះថោក​ទោះជា​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​៣​ឃុំ​នៅ​ស្រុក​មង្គល​បូ​រី​ជាង​៥០០​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ក៏​ដោយ​។ ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី​នៅ​តែ​ត្អូញត្អែ​ចំពោះ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅ​តែ​តម្លៃ​ចុះថោក​ដដែល​ទោះជា​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​លិច​ទឹក​បណ្តាល​ប៉ះពាល់​៣​ឃុំ ជាប់មាត់​ស្ទឹង​មង្គល​បូ​រី​ក៏​ដោយ ក្រោយ​ពេល​ដែល​សម្រុក​ប្រមូល​ផល​យក​មក​លក់​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​សែន​ក្រអូប​នៅ​តែ​តម្លៃ​ចុះថោក​ទោះជា​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​៣​ឃុំ​នៅ​ស្រុក​មង្គល​បូ​រី​ជាង​៥០០​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ក៏​ដោយ​។ ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី​នៅ​តែ​ត្អូញត្អែ​ចំពោះ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅ​តែ​តម្លៃ​ចុះថោក​ដដែល​ទោះជា​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​លិច​ទឹក​បណ្តាល​ប៉ះពាល់​៣​ឃុំ ជាប់មាត់​ស្ទឹង​មង្គល​បូ​រី​ក៏​ដោយ ក្រោយ​ពេល​ដែល​សម្រុក​ប្រមូល​ផល​យក​មក​លក់​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ស្រូវ​សែន​ក្រអូប​ឈ្មួញ​ទិញ​ក្នុង​១​តោន ចំពោះ​ស្រូវ​សើម​ល្អ​លេខ​១​បាន​តម្លៃ​៧.០០០​បាត បើ​ស្រូវ​សែន​ក្រអូប​ស្ងួត​ឈ្មួញ​ទិញ​១​តោន​តម្លៃ​៧.៥០០​បាត បើ​ស្រូវ​ច្រូត​ពី​ទឹក​ហើយ​យក​មក​ហាល​ឲ្យ​ស្ងួត​ឈ្មួញ​ទិញ​តម្លៃ​៦.០០០​បាត ដែល​ភាគច្រើន​មិន​ទិញ​ដោយ​ឈ្មួញ​បង្អាប់​ថា​៖

ស្រូវ​គ្រាប់​ខ្មៅ​ស្រូវ​ត្រាំ​ទឹក​មិន​ទិញ​។​ប្រជា​កសិករ​៣​ឃុំ​មាន​ឃុំ​រហាត់ទឹក ឃុំ​ចំណោម ឃុំ​សឿ បាន​ប្រាប់​ថា​៖ ឆ្នាំ​២០២០​នេះ​ពិតជា​បង្កបង្កើន​ផល​ជួប​ការ​លំបាក់​កាលពី​ភ្ជួរ​សាប​ព្រួស​មាន​ដើមដង​ជួប​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​បណ្តាល​ស្រូវ​ស្វិត និង​ងាប់​ត្រូវ​បាន​ប្រជា​កសិករ​ខ្លះ​បាន​ភ្ជួរ​ចោល​ព្រួស​ថ្មី​ពេល​ដុះ​រាំង​ស្ងួត​ស្វិត​ងាប់​នៅ​សល់​ហើយ​លើស​ខែ​ពេល​មានទឹក​ទទួល​បាន​ផល​ខ្លះ​ត្រូវ​បាន​ទឹក​លិច​ទៀត​។

ហើយ​ប្រមូល​ផល​ដណ្តើម​ពី​ទឹកបាន​ហើយ​ក្នុង​១​ហិ​កតា​បាន​៥​ទៅ​១០​បាវ​ស្មើ​ទម្ងន់​៣០០​ទៅ​៦០០​គីឡូក្រាម ហើយ​លក់​ឲ្យ​ឈ្មួញ តំលៃ​ថោក​ខ្លះ​មិន​ទិញ​គ្នា​ទៀត​តើ​មាន​លុយ​ឯណា​សង​ថ្លៃ​បង្កបង្កើន​ផល​។ ដោយ​សង​ថ្លៃ ភ្ជួរ​រាស់ ថ្លៃ​ជី​ថ្នាំ​បាញ់ ប្រមូល​ផល​ថ្លៃ​ម៉ា​ស៊ី​ច្រូត រំពឹង​ស្រូវ​លក់​មិន​ចេញ ហើយ​ថោក​ទៀត​។

ដោយ​យោង​តាម​របាយការណ៍​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​តម្លៃ​ស្រូវ​សែន​ក្រអូប​ស្ងួត​១​គីឡូក្រាម​តម្លៃ​១,៤៣៧​រៀល ស្មើ​១​តោន​តម្លៃ​១,៤៣៧.០០០​រៀល ស្រូវ​សែន​ក្រអូប​សើម​លេខ​១​ក្នុង​១​គីឡូក្រាម​តម្លៃ​៩៨៤​រៀល ស្មើ​១​តោន​តម្លៃ​៩៨៤,០០០​រៀល ស្រូវ​អ៊ី​អ៊ែ​រ​៨៥​សើម​ក្នុង​១​គីឡូក្រាម​តម្លៃ​៧៩០​រៀល ស្មើ​១​តោន​តម្លៃ​៧៩០,០០០​រៀល និង​ស្រូវ​ប្រភេទ​៥១ និង​៥៤​សើម​ក្នុង​១​គីឡូក្រាម​តម្លៃ​៧៨០​រៀល ស្មើ​១​តោន​តម្លៃ​៧៨០,០០០​រៀល និង​អង្ករ​សែន​ក្រអូប​១​គីឡូក្រាម​តម្លៃ​៣,២០០​រៀល ស្មើ​១​តោន​តម្លៃ​៣,២០០.០០០​រៀល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ