ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជញ្ជីង​ចល័ត ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ៦​គ្រឿង នៅ​ខេត្តក្រចេះ

3 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ក្រុម​ចល័ត​ក្រសួង បាន​ចុះ​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ៦​គ្រឿង ក្នុង​ក្រុង​ក្រចេះ និង​លើ​ផ្លូវជាតិ​លេខ​៧ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ ក្រុម​ចល័ត​ក្រសួង បាន​ចុះ​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ៦​គ្រឿង ក្នុង​ក្រុង​ក្រចេះ និង​លើ​ផ្លូវជាតិ​លេខ​៧ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ។

ក្រុមការងារ​ចល័ត​របស់​ក្រសួង ដឹកនាំ​ផ្ទាល់​ដោយ​លោក ឯក រដ្ឋ និង​លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន និង​សហការ​ការ​ដោយ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​ប្រធាន​ស្ថានីយ​ជញ្ជីង​មាន​ជ័យ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដំឡូង​មី ជ័រកៅស៊ូ អង្ករ ចំណី​សត្វ ស្រា​បៀ និង​បង្គោល​ភ្លើង​ចំនួន​១៥ គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ៨​តោន ដល់​៣២​តោន ។ ប្រតិបត្តិការ​នេះ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៣​យប់ នៅ​ថ្ងៃ​ទី​០១ តុលា ២០២០ ។

រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​បាន​ពិន័យ និង​ធ្វើ​កិច្ច​ស​ន្សា ដោយ​អនុលោម​តាម​ច្បាប់​ផ្លូវថ្នល់​មាត្រា​ទី​៦០ ។

ពាក់ព័ន្ធ​នឹង​ការ​ពិន័យ​នេះ ថ្នាក់ដឹកនាំ ក៏​បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​យល់​ពី​ច្បាប់ នៃ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ផ្លូវថ្នល់​) និង​សំណូមពរ កុំ​ឲ្យ​ដឹក​ជញ្ជូន​លើស​ទម្ងន់​បន្ត​ទៀត ព្រោះ​ការ​ដឹក​លើស​ទម្ងន់​បាន​បង្ក​មហន្តរាយ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ