ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​លាង​សម្អាត​ផ្នែក​ខាងក្នុង​បំពង់​សឺ​ម៉ាំ​ង​រថយន្ត​ឱ្យ​ប្រតិបត្តិការ​រលូន

8 ឆ្នាំ មុន

ការ​លាង​សម្អាត​ផ្នែក​ខាងក្នុង​នៃ​បំពង​សឺ​ម៉ាំង​រថយន្ត​អាច​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​រក្សា​រថយន្ត​អ្នក​ឱ្យ​ប្រតិបត្តិការ​យ៉ាង​រលូន​។ ការ​ជម្រះ​ចេញ​នូវ​កម្ទេច​ថ្ម​និង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត

ការ​លាង​សម្អាត​ផ្នែក​ខាងក្នុង​នៃ​បំពង​សឺ​ម៉ាំង​រថយន្ត​អាច​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​រក្សា​រថយន្ត​អ្នក​ឱ្យ​ប្រតិបត្តិការ​យ៉ាង​រលូន​។ ការ​ជម្រះ​ចេញ​នូវ​កម្ទេច​ថ្ម​និង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​បំពង់​សឺ​ម៉ាំង​នឹង​ជួយ​ឱ្យ​វា​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរអង្វែង​និង​បង្ការ​ការពារ​ការ​បង្កក្ដី​អន្តរាយ​ដែល​កើត​មាន​ជាយថាហេតុ ។ ចំពោះ​ការ​លាង​សម្អាត​ផ្នែក​ខាងក្នុង​បំពង់​សឺ​ម៉ាំង​មិនមែន​ជា​លំបាក​ប៉ុន្មាន​ទេ ហើយ​លោក​អ្នក​ក៏​អាច​ធ្វើ​វា​ដោយ​ពុំ​ចាំបាច់​អ្នកជំនាញ​ឬ​ជាង​ក៏​បាន ។

ខាងក្រោម​នេះ​គឺជា​របៀប​លាង​សម្អាត​ផ្នែក​ខាងក្នុង​សឺ​ម៉ាំង​រថយន្ត ៖

១-​ប្រើប្រាស់​ក្រណាត់​ស្ងួត​ដើម្បី​យក​ធូលី​ផ្សេង​ៗ​ចេញពី​ផ្នែក​ខាងក្នុង​បំពង់​សឺ​ម៉ាំង​នោះ ។ ត្រូវ​ធានា​បាន​ថា​សឺ​ម៉ាំង​គឺ​មិន​ក្ដៅ​ឡើយ​មុន​នឹង​អនុវត្ត​កិច្ចការ​នេះ ។ រុំ​ឬ​ដាក់​ក្រណាត់​លើ​ម្រាមដៃ​ហើយ​ដុស​ផ្នែក​ខាងក្នុង​ដើម្បី​យក​កម្អែល​ផ្សេង​ៗ​ចេញ​មក​ក្រៅ ។ កុំ​ព្យាយាម​ប្រើ​ក្រណាត់​សើម​ឱ្យ​សោះ​ព្រោះ​ពេល​ទឹក​ដក់​ជាប់​ក្នុង​នោះ​វា​នឹង​ចាប់ផ្ដើម​ច្រែះ​ជា​មិន​ខាន ។

២-​យក​ច្រាស់​ដុសធ្មេញ ឬ​ឧបករណ៍​ដូច​គ្នា​នេះ​ដែល​មាន​ដង​វែង​ដុស​សម្អាត​ផ្នែក​ខាងក្នុង​សឺ​ម៉ាំង​ហើយ​ដុស​ឬ​កោស​សម្អាត​ជម្រុះ​កាក​សំណល់​ខាងក្នុង​ចេញ​ឱ្យ​ស្អាត ។ លើស​ពី​នេះ​គឺ​ព្យាយាម​ដុស​វា​ឱ្យ​សព្វ​បន្ដិច​ដើម្បី​ទុកចិត្ត​បាន​ថា​ពុំ​មាន​ជាប់​ក្រមរ​ផ្សេង​ៗ​ក្នុង​នោះ ។

៣-​អនុវត្ត​ការ​ដុស​សម្អាត​ដោយ​ឧបករណ៍​នោះ​រហូត​ធូលី​ឬ​កាក​សំណល់​ជ្រុះ​មក​កាន់តែ​ច្រើន​រហូត​ស្អាត ។ តម​ក​ទៀត​ប្រើប្រាស់​ក្រណាត់​ជា​លើក​ទី​២​ដើម្បី​សម្អាត​កាក​សំណល់​ដែល​នៅ​សេសសល់​ឱ្យ​បាន​ស្អាត​ជា​ការ​ស្រេច ។ ចូរ​អនុវត្ត​កិច្ចការ​នេះ​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ខែ​បើ​អាច​លៃលក​បាន​ក៏​ជា​ការ​ប្រសើរ​ដែរ ៕