ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​៧​ម៉ែត្រ​គុណនឹង​១២​ម៉ែត្រ​សង់​អំ​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ដំបូល​ក្បឿង និង​​ទ្រព្យសម្បត្តិរួម​មាន​ប្រាក់​​៥០០០​ដុល្លារ ប្រាក់​រៀល​​ចំនួន​៣០​លាន​រៀល ព្រមទាំង​សម្ភារ​គ្រឿង​សង្ហា​រឹម និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ ត្រូវ​​អគ្គិភ័យ​​​ឆាប​ឆេះ​អស់ទាំង​ស្រុង…

ខេត្តសៀមរាប​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​៧​ម៉ែត្រ​គុណនឹង​១២​ម៉ែត្រ​សង់​អំ​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ដំបូល​ក្បឿង និង​​ទ្រព្យសម្បត្តិរួម​មាន​ប្រាក់​​៥០០០​ដុល្លារ ប្រាក់​រៀល​​ចំនួន​៣០​លាន​រៀល ព្រមទាំង​សម្ភារ​គ្រឿង​សង្ហា​រឹម និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ ត្រូវ​​អគ្គិភ័យ​​​ឆាប​ឆេះ​អស់ទាំង​ស្រុង ​តែ​មិន​បានឆេះ​​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ​និង​ពុំ​បណ្តាល​ឱ្យ​មនុស្ស​​ណាម្នាក់​រង​​គ្រោះថ្នាក់ឡើយ ។​

ហេតុការណ៍​​​ខាងលើ​​នោះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​កើតឡើង​កាលពី​​វេលា​ម៉ោង​៩​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០ ២០ ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។

ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​ឈ្មោះ បូ វុ​ទ្ឋី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​​ក្នុងភូមិឃុំ​​កើតហេតុ​ខាងលើ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជា​​ពល​រដ្ឋ​​មួយខ្នង​ខាងលើ​នោះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ធ្លាក់​​កម្ទេចផ្កា​ភ្លើង​មក​​ឆាបឆេះ​​ដល់​ធុង​ហ្គា​ស​ បណ្តាល​ឱ្យ​ឆេះរាលដាល​ដល់​ផ្ទះ​ទាំងមូល​តែ​ម្តង​។

​នៅ​ក្នុង​ហេតុការណ៍​ខាងលើនេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១​គ្រឿង មក​ជួយ​អន្តរាគមន៍​​បាញ់​ទឹកពន្លត់​ ក្នុង​នោះ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​​គ្រឿង​ ទើប​ភ្លើង​រលត់​ទៅ​វិញ ​ប៉ុន្តែ​ផ្ទះទាំងមូលត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង តែ​មិន​មាន​ប៉ះពាល់​​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណាម្នាក់ ​ឬឆេះ​ឆ្លង​​រាល​​ដាល​ដល់​ផ្ទះ​អ្នក​ជិតខាងឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ