ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉ា​ក់​ប្រកាស​ថា​វាយ​យក​បាន​ទីក្រុង​ទី​គ្រី​ត​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វិញ​ហើយ

9 ឆ្នាំ មុន

ក្រុង​បា​ដា​ដ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​មីនា​ពី​ការ​រំដោះ​ទីក្រុង​ទី​គ្រី​ត​ពី​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​តែ​យោង​តាម​ក្រុមចម្រុះ​អន្តរជាតិ​ដែល​ជួយ​ទ្រទ្រង់​តាម​អាកាស​សម្រាប់​ការ​វាយលុក​លើ

ក្រុង​បា​ដា​ដ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​មីនា​ពី​ការ​រំដោះ​ទីក្រុង​ទី​គ្រី​ត​ពី​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​តែ​យោង​តាម​ក្រុមចម្រុះ​អន្តរជាតិ​ដែល​ជួយ​ទ្រទ្រង់​តាម​អាកាស​សម្រាប់​ការ​វាយលុក​លើ​ទីក្រុង​នេះ​ចាប់តាំងពី​១​ខែ​មក​ហើយ​និយាយ​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​មាន​ទីតាំង​មួយ​ចំនួន​ក្នុង​ទីក្រុង​នោះ​នៅឡើយ ។

ការ​វាយលុក​រំដោះ​ក្រុង​ទី​គ្រី​ត​ជា​ការ​វាយលុក​យ៉ាង​ធំ​បំផុត​របស់​ក្រុង​បា​ដា​ដ​ប្រឆាំង​ពួក​ជី​ហា​ដ ប្រមូលផ្តុំ​ទាហាន ប៉ូលិស និង​ពួក​ជីវពល​ជា​ច្រើន​ម៉ឺន​នាក់ ។

ប្រទេស​អីុ​រ៉​ង់​និង​សហរដ្ឋអាមេរិក​ក៏​ចូលរួម​ដៃ​ក្នុង​យុទ្ធនាការ​វាយ​រំដោះ​ទីក្រុង​ទី​គ្រី​ត​ដែល​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​កាន់កាប់​ពី​ថ្ងៃ​ទី​១១ មិថុនា​មក​ដែរ​ទោះបី​ប្រទេស​ទាំង​២​ជា​ច្រើន​លើក​ប្រកាស​ថា ពុំ​បាន​ចូលរួម​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ក្តី ។

ក្នុង​សារ​មួយ​ផ្សាយ​តាម  TWITTER ប្រមុខ​រដ្ឋាភិបាល​អីុ​រ៉ា​ក់​លោក​ហៃ​អីុ​ឌ័​រអា​ល់ អា​បា​ឌី ប្រកាស​ពី​ការ​រំដោះ​ទីក្រុង​ទី​គ្រី​ត ហើយ​សរសើរ​ដល់​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​និង​ពួក​អ្នក​ស្ម័គ្រចិត្ត​ចំពោះ​ការ​សម្រេច​ដំណាក់កាល​ដ៏​ចម្បង​នេះ ។

ទោះបី​បែប​នោះ​ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​នេះ​វរសេនីយ៍ទោ KIM MICHELS អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​អន្តរជាតិ​អះអាង​ថា តំបន់​មួយ​ចំនួន​នៃ​ក្រុង​ទី​គ្រី​ត​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅឡើយ​រួច​នៅ​មានការ​ងារ​ច្រើន​ទៀត​ត្រូវធ្វើ ។

ចំណែក​អ្នកនាំពាក្យ​របស់​ប្រមុខ​រដ្ឋាភិបាល​អុ​ី​រ៉ា​ក់​អះអាង​ថា កងកម្លាំង​អីុ​រ៉ា​ក់បាន​លុក​ចូល​ដល់​កណ្តាល​ក្រុង​យក​ទង់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចេញ ហើយ​ពេល​នេះ​កំពុង​ឈរជើង​ពិតប្រាកដ​នៅ​ទី​គ្រី​ត ។ ទង់ជាតិ​អីុ​រ៉ា​ក់​ត្រូវ​បាន​លើក​ជា​ថ្មី នៅ​តាម​អគារ​ជា​ច្រើន​នៃ​ទីក្រុង​មាន​ពួក​ស៊ុន​នី​ត​ភាគច្រើន​នោះ ៕