ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​ផ្តល់​អំណោយ​​ជា​ថវិកា​និងគ្រឿង​ឧបភោគ​បរិភោគ​ដល់​​អ្នក​កើត​អេដស៍

13 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ និសិ្សត​សាកល​វិទ្យា​ល័យ​បៀលប្រាយសាខាខេត្តស្ទឹងត្រែងបាននាំយក​អំណោយជាថវិកា និងគ្រឿងឧបភោគ បរិ​ភោគ មួយចំនួនជូនដល់អ្នករងគ្រោះដោយជំងឺ​អេដស៍ដែលកំពុងសំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត ។ ​ការ​​ផ្តល់ជូននោះកាលពី​ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ដោយមានការ​ចូលរួម​ពី​សាស្រ្តាចារ្យសាកលវិទ្យាល័យបៀលប្រាយ លោក​អនុប្រធានមន្ទីរសុខា​ភិ​បាល​ខេត្ត លោក​ប្រធានមន្ទីរពេទ្យខេត្ត និងតំណាង​និសិ្សត

ខេត្ត​ស្ទឹងត្រែង ៖ និសិ្សត​សាកល​វិទ្យា​ល័យ​បៀលប្រាយសាខាខេត្តស្ទឹងត្រែងបាននាំយក​អំណោយជាថវិកា និងគ្រឿងឧបភោគ បរិ​ភោគ មួយចំនួនជូនដល់អ្នករងគ្រោះដោយជំងឺ​អេដស៍ដែលកំពុងសំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត ។ ​ការ​​ផ្តល់ជូននោះកាលពី​ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ដោយមានការ​ចូលរួម​ពី​សាស្រ្តាចារ្យសាកលវិទ្យាល័យបៀលប្រាយ លោក​អនុប្រធានមន្ទីរសុខា​ភិ​បាល​ខេត្ត លោក​ប្រធានមន្ទីរពេទ្យខេត្ត និងតំណាង​និសិ្សត​ថ្នាក់​នីមួយៗរបស់សាកលវិទ្យា​ល័យ​បៀលប្រាយ។

លោកសាស្រ្តាចារ្យសាកលវិទ្យាល័យបៀល​​ប្រាយមានប្រសាសន៍ថា អំណោយ​តិច​តួច​ស្តួចស្តើងនេះគឺជាទឹកចិត្តសំដែងការចែក​រំលែកទុក្ខលំបាក់របស់ប្រជាពលរដ្ឋ ។ កន្លងមក​សាកលវិទ្យាល័យបានបង្កើតមូលនិធិមួយដើម្បី​ប្រមូលថវិកា ឬសំភារដែលនិសិ្សតបានបរិច្ចាគ។ អំណោយទាំងនោះតែងតែចែកជូនតាមលទ្ធ​ភាពដែលមានទៅដល់ប្រជាពលរដ្ឋមិនថា​តែ​រងគ្រោះដោយសារតែជំងឺអេដស៍​ប៉ុណ្ណោះទេគឺមានការចែកជូនដល់​ប្រជាពលរដ្ឋ​ដែលជួបការ​លំបាក ឬជួបគ្រោះមហន្តរាយផ្សេងៗផង​ដែរ ។

លោកសាស្រ្តាចារ្យមានប្រសាសន៍បន្តថា អំណោយដែលចែកជូន​នេះ​សំរាប់ជនរង​គ្រោះ​ចំនួន១០នាក់ ក្នុងម្នាក់ៗទទួល​បាន​ក្រមា១ សារុង​១ មី១កេសតូច ត្រីខ១ឡូ ទឹក​ដោះ​​គោ​២កំប៉ុង ប៊ីចេងកន្លះគីឡូក្រាម ស្ករស១​គីឡូ​ក្រាម និងថវិកា២៥.០០០រៀល។ លោកអ៊ុង សូវៀត ប្រធានមន្ទីរពេទ្យបង្អែក​ខេត្តមានប្រសាសន៍ថា ទោះបីអំណោយ​នេះ​បន្តិចបន្តួចក្តីតែវាជាទឹកចិត្តរបស់និសិ្សតដែល បានមើលឃើញពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋ​កំពុងតែរងគ្រោះ ។ នេះបង្ហាញឱ្យឃើញថា យើងទាំងអស់គ្នារួមសុខរួមទុក្ខដោយគ្មានការរើសអើង និងមិនប្រកាន់វណ្ណៈ ។ សូមអ្នកជំងឺទាំងអស់កុំគិតខ្លីយើងគួរគិតពីអនាគត់វែងឆ្ងាយ​ដើម្បីគ្រួសារដើម្បីកូន។ លោកអ៊ុង សូវៀត មានក្តីសោមនស្ស​រីក​រាយចំពោះទឹកចិត្ករបស់ក្រុមនិសិ្សតដែលបានយកអំណោយមកចែកជូនដល់អ្នកជំងឺ ។ លោក​បាន​ថ្លែងអំណរគុណ និងជូនពរដល់និសិ្សត​ទាំង​អស់ឱ្យជួបតែសេចក្តីសុខ និងសំរេច​គ្រប់​ភារ​កិច្ច។

លោកស្រីសាន់ សុគន្ធ ជាអ្នកសម្រប​សំរួល​នៅមជ្ឈមណ្ឌលមិត្តជួយមិត្តប្រចាំមន្ទីរពេទ្យ​ខេត្តឱ្យដឹងថា អ្នកកើតជំងឺអេដស៍នៅ​ឆ្នាំនេះ​មានការថយចុះពី២០%ទៅ៣០% បើ​ប្រៀប​ធៀប​នឹងឆ្នាំ២០១០ ដោយសារប្រជាពលរដ្ឋ​យល់ដឹងពីការឆ្លងជំងឺអេដស៍។ អ្នកជំងឺ​ចែក​ចេញជា២ក្រុមគឺមនុស្សធំ និង​កុមារ ។ ចំពោះ​មនុស្សធំមានចំនួន២៦៤នាក់ ក្នុង​នោះអ្នកដែល​បានទទួលថ្នាំពន្យា រមាន១៩០នាក់ ។ ចំណែក​កុមាររងគ្រោះដោយសារជំងឺអេដស៍ឆ្លង​ពី​ឪពុក​ម្តាយមានចំនួន២៨២នាក់ក្នុងនោះកុមារី​ចំនួន​១១២នាក់ ហើយកុមារដែលទទួល​បានថ្នាំ​ពន្យារ​មានចំនួន៥០នាក់។ លោកស្រីឱ្យដឹងទៀតថា អ្នកជំងឺទាំង​អស់​មិនមែនទទួលបានថ្នាំពន្យារជីវិតទាំងអស់គ្នា​ទេ ព្រោះគោលការណ៍របស់ថ្នាក់ជាតិ គឺគិតលើ​អ្នក​ជំងឺណាដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយក្រោម៣៥០ ទើបទទួល​បាន​ថ្នាំ​ពន្យារ​ជីវិត ។ អ្នកជំងឺភាគច្រើនមក​ពីខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមានមួយចំនួន​មកពីខេត្តក្រចេះ​មកទទួលថ្នាំពន្យារជីវិតនៅខេត្ត​ស្ទឹងត្រែង ៕