ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​អស់ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ត្រូវ​​ភ្លើង​ត្របាក់​ខ្ទេចខ្ទីរ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​x១២​ម៉ែត្រ​ សាងសង់​ពី​ឈើ​លើថ្ម​ក្រោម ប្រក់​ដំបូល​ក្បឿង និង​ទឹកប្រាក់​ដុល្លារ​ចំនួន​៥០០០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន៣០​លាន​រៀល សម្ភារ​គ្រឿង​សង្ហា​រឹម និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ត្រូវ​បាន​ភ្លើង​ឆាប…

ខេត្តសៀមរាប ​៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​x១២​ម៉ែត្រ​ សាងសង់​ពី​ឈើ​លើថ្ម​ក្រោម ប្រក់​ដំបូល​ក្បឿង និង​ទឹកប្រាក់​ដុល្លារ​ចំនួន​៥០០០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន៣០​លាន​រៀល សម្ភារ​គ្រឿង​សង្ហា​រឹម និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ត្រូវ​បាន​ភ្លើង​ឆាប ឆេះ​អស់ទាំង​ស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ជីក្រែង សំណាងល្អ មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ព្រមទាំងពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​របួសនោះទេ ​។

ហេតុការណ៍​ឆេះ​ផ្ទះ​ពលរ​ដ្ខ​នោះ​កើតឡើង​កាលពីវេលា​ម៉ោង ៩​និង៣០នាទី​ព្រឹក ថ្ងៃ​ទី​៣០ ​កញ្ញា ​ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បើ​តាម​សមត្ថ​កិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នោះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ ធ្លាក់​កម្ទេចភ្លើង​មក​ឆ្លង​ឆាប​ដល់​ធុង​ហ្គា​ស​បណ្តាល​ឱ្យ​ឆាបឆេះ​តែ​ម្តង​។

ប្រភព​​​បញ្ជាក់​ថា ម្ចាស់ផ្ទះ​(​ជន​រង​គ្រោះ​) ឈ្មោះ បូ វុ​ទ្ឋី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​ ​​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​។ ​ប្រភព​បាន​បន្ថែម​ថា ក្រោយ​កើត​ហេតុ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១ គ្រឿង មក​ជួយ​អន្តរាគមន៍​ពន្លត់​ក្នុង​នោះ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន ទើប​ភ្លើង​រលត់​ទៅ​វិញ តែ​មិន​មាន​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​និង​រាល​ទៅ ដល់​ផ្ទះ​អ្នក​ជិត​ខាង សោះឡើយ បច្ចុប្បន្ន ជន​រង​គ្រោះ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ អស់ទាំង​ស្រុង បើ គិត​ជា​ទឹក អស់ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ ។

អត្ថបទសរសេរ ដោយ