ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកំហឹងដាល់​បុរសម្នាក់កំពុងជិះ​កង់ ដោយសាររឿង​មួយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា​ បាន​ដាល់​​គាត់​ចំនួន​២​ដៃ​ បណ្តាល​អោយ​ឈាម​ច្រមុះ និង​ជាំ​ក្រោម​ភ្នែក ​ដោយសារ​ជនសង្ស័យ​​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ជន​រង​គ្រោះ ។ ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា​ បាន​ដាល់​​គាត់​ចំនួន​២​ដៃ​ បណ្តាល​អោយ​ឈាម​ច្រមុះ និង​ជាំ​ក្រោម​ភ្នែក ​ដោយសារ​ជនសង្ស័យ​​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ជន​រង​គ្រោះ ។

ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ចំណុច​ផ្លូវលំ​ ភូមិ​ក្បាលកោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ​លួត សុខ​រស់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សឿ​ន ច្រូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​មុខរបរ​​មិន​ពិតប្រាកដ​ ។ អ្នកទាំង២​រស់​នៅ​ភូមិ​​ឃុំ​កើតហេតុ​ខាងលើ​​ ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​មុន​ពេល​​កើត​​ហេតុ​​ នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​កង់​តែ​ម្នាក់ឯង ពេល​នោះ​ស្រាប់តែ​ឃើ​ញ​ជនសង្ស័យ​ជិះ​កង់​បញ្ច្រាសទិស​គ្នា​មក​ពីមុខ​ លុះ​មក​ដល់​ទន្ទឹមគ្នា ក៏​​បាន​ធ្វើ​សកម្មភាព​ដាល់​មុខ​ជន​រង​គ្រោះ​ចំនួន​២​ដៃ​ បណ្តាល​អោយ​ហូរ​ឈាម​ច្រមុះ​និង​ជាំ​ក្រោម​ភ្នែក​ខាងឆ្វេង​ដោយសារ​រឿង​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​ជន​រង​គ្រោះ រួច​ហើយ​ជនសង្ស័យ​​ជិះ​កង់​គេចខ្លួន​បាត់​ទៅ​។

ក្រោយពេលកើតហេត ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កោះអន្លង់ចិនឱ្យជួយ​​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើ​ម្បី​ធ្វើ​ការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ