ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! មេ​ឈ្មួញ​ប្រុស​ស្រី​២​នាក់ រួច​ឆែកឆេរ​ក្នុង​បន្ទប់​បែកធ្លាយ​ខ្ទេច​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មេ​ឈ្មួញ​ស្រី​ប្រុស​ចំនួន​២​នាក់​ជួញដូរ​គ្រឿងញៀន ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ហើយ ព្រមទាំង​ឆែកឆេរ​ក្នុង​ម៉ូតូ និង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ផង​ដែរ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្តមណ្ឌលគិរី ៖ មេ​ឈ្មួញ​ស្រី​ប្រុស​ចំនួន​២​នាក់​ជួញដូរ​គ្រឿងញៀន ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ហើយ ព្រមទាំង​ឆែកឆេរ​ក្នុង​ម៉ូតូ និង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ផង​ដែរ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ​យ័ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​សហការ​ជា​មួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​មានការ​សម្របសម្រួល​ពី​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ​យ័ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌល​គិរី និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ព្រមទាំង​ឆែកឆេរ​ក្នុង​ម៉ូតូ និង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ផង​ដែរ ។

ជនសង្ស័យ​ខាងលើ ១- ឈ្មោះ ដា រី ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ និង​២-​ឈ្មោះ ជា ផា​លី​ណែ​ត ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ និង​វត្ថុ​តាង​សារធាតុ​សង្ស័យ​ថា ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា (​ម៉ាក​ទឹកកក​) ចំនួន​២២​កញ្ចប់ ក្នុង​៦​កញ្ចប់​ធំ​; ៧​កញ្ចប់​ធំ​ល្មម និង​៩​កញ្ចប់​តូច (​មិន​ទាន់​ថ្លឹង​)​។

ចំណែក​ឧបករណ៍ និង​សម្ភារៈ ព្រមទាំង​មធ្យោបាយ ដែល​ដកហូត​បាន​មាន ១- អាវុធ​ចំនួន​១​ដើម​ម៉ាក់ G19 AUSTRIA WET 5168 ផលិត​នៅ​តៃវ៉ាន់ ( ប្រើ​ហ្គា​ស​បាញ់​គ្រាប់កង់ ) ២-​ទូរស័ព្ទ​​ដៃ​ចំនួន​២​គ្រឿង​, ៣- ដែកកេស​ចំនួន​៨, ៤-​កាបូប​ចំនួន​២, ៥- អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក​, ៦-​ប័ណ្ណ​សំគាល់​យានយន្ត​ចំនួន​១​សន្លឹក​, ៧- ដប​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​៣, ៨-​កែវ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​៦, ៩-​ថង់​សម្រាប់​វេច​ខ្ចប់ និង​ទុយោ​មួយ​ចំនួន​ធំ​, ១០- ប្រាក់​រៀល​ចំនួន​១៣៩,៥០០​រៀល​, ១១-​ម៉ូតូ​ចំនួន​២​គ្រឿង ( ម៉ាក KTM DUKE 200 ១​គ្រឿង ស្លាក​លេខ​ភ្នំពេញ 1 CS–1228 ; និង​ម៉ាក TODAY ១​គ្រឿង គ្មាន​ស្លាក​លេខ​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ព្រមទាំង​សម្ភារៈ និង​មធ្យោបាយ​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ កំពុង​ថែរក្សា និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ