ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ព្រមាន​បិទ​​យានដ្ឋា​ន​ណា​​ដែលគ្មានច្បាប់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ជាវ វិ​ជ្ជៈ​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ស្នើ​អោយ​ស្ថា​ប័ណ្ណ​ជំនាញ​ពាក់​ព័​ន្ឋ​ផ្នែក​គ្រប់គ្រង​យានដ្ឋា​ន ស្រង់​ទិន្នន័យ​អោយ​បាន​ច្បាស់លាស់ ដោយ​តម្រូវ​អោយ​បិទ​ជា​បណ្តោះអាសន្ន​នូវ​យាន​ដ្ឋា​ន​ណា​​ដែល​អត់​ច្បាប់​។ លោក​ជាវ វិ​ជ្ជៈ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ជាវ វិ​ជ្ជៈ​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ស្នើ​អោយ​ស្ថា​ប័ណ្ណ​ជំនាញ​ពាក់​ព័​ន្ឋ​ផ្នែក​គ្រប់គ្រង​យានដ្ឋា​ន ស្រង់​ទិន្នន័យ​អោយ​បាន​ច្បាស់លាស់ ដោយ​តម្រូវ​អោយ​បិទ​ជា​បណ្តោះអាសន្ន​នូវ​យាន​ដ្ឋា​ន​ណា​​ដែល​អត់​ច្បាប់​។

លោក​ជាវ វិ​ជ្ជៈ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​អំពី​កិច្ចសហការ​វិធានការ​ទប់ស្កាត់​ និង​បិទ​​ទីតាំង​យាន​​ដ្ឋា​ន​ណា​ដែល​ពុំ​មាន​លិខិត​អនុញ្ញាត​អោយធ្វើ​អាជីវកម្ម​ជុស​ជុល​និង​ទីតាំង​កែ​ច្នៃ ​ដំ​ឡើង​យានយន្ត​គ្រប់​ប្រភេទ ដោយ​លោក​បាន​ស្នើ​អោយ​មន្ត្រី​ពន្យល់​អំពី​និ​តិ​វិធី​ច្បាប់​ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​សុំបើក​អាជីវកម្ម ដោយ​តម្រូវ​អោយ​គ្រប់​យានដ្ឋា​ន​ទាំងអស់​ដែល​ពុំ​ទាន់​មានច្បាប់​ត្រូវ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន រហូត​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ទើប​អាច​​ដំណើរការ​បាន​វិញ​។

​ថ្លែង​​ក្នុងឱ​កាស​នោះ​ផង​ដែរ លោក នុ​ត លី អនុប្រធាន​មន្ទី​សា​ធារ​ណការ​ និងដឹកជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ ភាគច្រើន​ជា​អាជីវកម្ម​លក្ខ​ណៈគ្រួសារ​ (​អាជីវកម្ម​ខ្នាត​តូច​)​ ប៉ុន្តែ​ក្រុមការងារ​បាន​ចុះ​អប់រំ​ណែនាំ​មួយ​ជំ​ហាន និង​បាន​ណែនាំ​អោយ​ពួក​គាត់​បាន​ទៅ​សុំ​ច្បាប់​អោយ​បាន​ត្រឹមត្រូវ ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​យានដ្ឋា​ន​ចំនួន​៩​យានដ្ឋា​ន​រួច​ហើយ​ដែរ​ ។ ​ដោយឡែក​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ពុំ​មាន​យានដ្ឋា​ន​កែ​ច្នៃ​​ដំឡើង​​យានយន្ត​នោះ​ទេ​។

ដោយ​​ឡែក លោក​ឧត្តមសេនីយ៍ អី សុខា ស្នងការ​រង​ទទួល​ផែនការ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ស្នើ​អោយ​កិច្ចប្រជុំ​ចាត់វិធានការ​អោយ​បាន​តឹង​រឹង​បំផុត គ្រប់​យានដ្ឋា​ន ជុស​ជុល​រថយន្ត និង​យាន​ដ្ឋា​ន​កែ​ច្នៃ​ទាំងអស់ ព្រោះ​កត្តា​ទាំងនេះ ក៏​ជា​ចំណែ​កមួយ​ក្នុង​ការ​បង្ក​រការ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ