ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡ​បុរាណ​ចំនួន​២៨១​ត្រូវ​​​ប្រគល់​​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រឡ​បុរាណ​ដែល​ធ្វើ​ឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១៥​ដល់ទី​១៧​ចំនួន​២៨១​ទាំង​តូច​ទាំង​ធំ ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដើម្បី​គ្រប់គ្រង​បន្ត ក្រោយ​ពី​បាន​ដកហូត​ពី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ចន្លោះ​កោះ​ឫស្សី​និង​កោះ​តា​គាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រឡ​បុរាណ​ដែល​ធ្វើ​ឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១៥​ដល់ទី​១៧​ចំនួន​២៨១​ទាំង​តូច​ទាំង​ធំ ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដើម្បី​គ្រប់គ្រង​បន្ត ក្រោយ​ពី​បាន​ដកហូត​ពី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ចន្លោះ​កោះ​ឫស្សី​និង​កោះ​តា​គាវ ស្រុក​ព្រៃ​នប់ ហើយ​ទុក​លួចលាក់​ជួញដូរ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ឡេ វ៉ាង​ហួ​ន ភេទ​ប្រុស អា
យុ​៤២​ឆ្នាំ លាក់​ទុក​ក្រឡ​បុរាណ​ជា​ច្រើន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ ដោយ​មាន​សម្របសម្រួល​នីតិវិធី​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សា
លា​ដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​សំណាក់លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ទើប​ឈាន​ទៅ​ដកហូត​ក្រឡ​បុរាណ​នេះ​ដែល​សរុប​ទាំង​តូច​ទាំង​មាន​ចំនួន​២៨១ ។

ក្រឡ​បុរាណ​នេះ ត្រូវ​បាន​បុរស​វៀតណាម​ខាងលើ​លាក់​នៅ​ក្នុងផ្ទះ​ចំនួន​២ ហើយ​ជាមួយនឹង​ការ​ដកហូត​ក៏​បាន​ឃាត់ខ្លួន​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និង​ម្ចាស់ផ្ទះ​មួយទៀត​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា​កំពុង​គេចខ្លួន ។

លោក ហេង ប៊ុ​នទី បាន​បន្ត​ថា ក្រោយ​ពីបាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀ​ណា​ម​ឈ្មោះ ឡេវ៉ាង​ហួ​ន មក​សាកសួរ បាន​សារភាព​ថា រូបគេ​ជា​អ្នកនេសាទ​តាម​សមុទ្រ ។ ការ​សារភាព​នេះ​គឺ​ខុស​ពី​ការ​សារភាព​ដំបូង​ក្រោយ​ការ​ចាប់ខ្លួន​ភ្លាម ដែល​ថា​រូបគេ​គ្រាន់តែ​ជា​អ្នក​ជួល តែ​ការ​ពិត​ជន​នេះ​ក៏​ជា​អ្នកនេសាទ​ដែរ ។

ទាក់ទិន​នឹង​ការ​រក​ឃើញ​ក្រឡ​បុរាណ​នៅ​បាតសមុទ្រ​នេះ គឺ​នៅ​ថ្ងៃមួយ​រូបគេ​ចេញ​ទូក​ទៅ​​នេសាទ​នៅ​ក្បែរ​កោះ​ឫស្សី ឃើញ​ក្រុម​អ្នក​នេសាទ​ខ្មែរ​មុជទឹក​រក​ខ្យង​២-៣​នាក់ ចតទូក​មុជ​នៅ
កន្លែង​ដដែល​ៗ​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រូបគេ​មានការ​សង្ស័យ​ក៏​ចាំ​ឃ្លាំមើល ។ នៅ​ទីបំផុត​ក៏​ដឹង​ថា ក្រុម​អ្នកនេសាទ​ទាំងនោះ​កំពុង​មុជ​យក​ក្រឡតូច​ធំ​ជា​ច្រើន ទើប​រូបគេ​សម្រេចចិត្ត​មុជ​យក​ជាមួយ​គេ​ដែរ ហើយ​ប្រមូល​យក​មក​ទុក​នៅផ្ទះរៀង​ៗ​ខ្លួន តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ត្រូវ​សមត្ថកិច្ចឆែកឆេរ​និង​ឃាត់ខ្លួន​តែ​ម្តង ។

តាម​មន្ត្រី​អាវុធហត្ថ​ថា ចំពោះ​ជនជាតិ​ខ្មែរ​ដែល​មុជ​រក​ក្រឡ​នោះ​បាន​គេចខ្លួន​បាត់ ។ ការ​ប្រ
ទះ​ឃើញ​ក្រឡ​បុរាណ​ក្នុង​បាតសមុទ្រ​នេះ គឺដោយសារ​ពួក​គេ​មុជ​រក​ខ្យង​នៅ​បាតសមុទ្រ ។

ដោយឡែក លោក ហួត សំណាង ប្រធាន​នាយក​ដ្ឋា​ន​បុរាណវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ
សិល្បៈ ដែល​បាន​ដឹកនាំ​មន្ត្រី​ទៅ​ពិនិត្យ​ទទួលយក​វត្ថុ​បុរាណ​នេះ បាន​គូសបញ្ជាក់​ថា ក្រឡ​ទាំងនេះ​ពិតជា​ក្រឡ​បុរាណ​ប្រាកដ​មែន ដែល​មាន​អាយុកាល​ចន្លោះ​ពី​៣០០​ទៅ​៥០០​ឆ្នាំ​មុន មាន​ន័យ​ថា​ចន្លោះ​សតវត្ស​ទី​១៥-១៧ ។ វត្ថុ​បុរាណ​ប្រភេទ​នេះ យើង​ធ្លាប់​រក​ឃើញ​ដែរ​នៅ​ក្នុង​ខេត្តកោះកុង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​កាល​ណោះ​វត្ថុ​បុរាណ​ប្រភេទ​នេះ​យើង​បាន​រក​ឃើញ​នៅ​ក្នុង​សំពៅ​បុរាណ ជា​សំពៅ​ជំនួញ​នា​សម័យ​នោះ ដែល​អ្នកជំនួញ​ដឹក​ចេញពី​តំបន់​មួយ​នៃ​ប្រទេស​ថៃ​មក​ធ្វើការ​រកស៊ី​នៅ​កម្ពុជា ហើយ​ក៏​បាន​លិច​នៅ​ទី​នេះ ។

ប៉ុន្តែ​សម្រាប់​ការ​រក​ឃើញ​នា​ពេល​នេះ ពុំ​ទាន់ដឹង​ថា​វត្ថុ​ទាំងនេះ​ស្ថិត​ក្នុង​សំពៅ​ដូច​នៅ​ខេត្ត​កោះ
កុង​ដែរ​ឬទេ ត្រូវ​រង់ចាំ​ក្រុមការងារ​ធ្វើការ​នៅ​តំបន់​នោះ​នា​ពេល​ក្រោយ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រឡ​បុរាណ​ទាំងនេះ​បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បានឱ្យដឹង​ថា ជា​វត្ថុ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់មនុស្ស​សម័យ​មុន​សតវត្ស​ទី​១៥-១៧ ដោយ​ក្រឡតូច​ៗ​សម្រាប់​ដាក់​វត្ថុ​ផ្សេង​ៗ​និង​ដាក់​ថ្នាំបុរាណនិង​ខ្លះ​ទៀត​ដូច​ជា​នៅ​តំបន់​ជួរ​ភ្នំក្រវាញ គេ​យក​ក្រឡ​តូច​ៗ​នេះ​ទៅ​ដាក់​ឆ្អឹង​សព​ហើយ​យក​ទៅ​រក្សា​ទុក​នៅ​ចំរាក់​ភ្នំ ឯ​ក្រឡ​ធំ​ៗ​គេ​យក​ទៅ​ដាក់​ទឹក ដាក់​ស្រា ឬ​ត្រាំ​ថ្នាំបុរាណ ។​ល​។

សូម​បញ្ជាក់​ថា ក្រឡ​បុរាណ​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ពិនិត្យ និង​ពិសោធន៍​ឱ្យ​បាន​ច្បាស់ ដើម្បី​កំណត់​ឆ្នាំ​ជាក់លាក់​មួយ​នៃ​វត្ថុ​ទាំង​អស់នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ