ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ​មក​ចុះ​នៅ​ក្រុង​ចុង​គិញ

9 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា យន្តហោះ SOLAR IMPULSE-2 ជា​យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ​ធំ​ជាងគេ​លើ​ពិភពលោក​បាន​មក​ដល់​ក្រុង​ចុង​គិញ ភាគ​នីរ​តី​ចិន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា យន្តហោះ SOLAR IMPULSE-2 ជា​យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ​ធំ​ជាងគេ​លើ​ពិភពលោក​បាន​មក​ដល់​ក្រុង​ចុង​គិញ ភាគ​នីរ​តី​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ។

យន្តហោះ​នោះ​ដែល​ហោះ​ចេញពី​ទីក្រុង​ម៉​ង់​ដា​ឡៃ ប្រទេស​ភូមា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​បាន​ហោះ​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ  JIANGBEI ក្រុង​ចុង​គិញ នា​ថ្ងៃ​ទី​៣១ មីនា វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អធ្រាត្រ ។

យន្តហោះ SOLAR IMPULSE-2 ចាប់ផ្តើម​ហោះ​ចេញពី​ទីក្រុង​អា​ប៊ូ​ដា​ប៊ី រាជធានី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម សម្រាប់​ការ​ហោះហើរ​ជុំវិញ​ពិភពលោក​ពី​ថ្ងៃ​ទី​៩ មីនា​មក រួច​ក្រុង​ចុង​គិញ​ជា​ការ​ចុះ​សំចត​លើក​ទី​៥​របស់​យន្តហោះ​នោះ ។ វា​នឹង​ធ្វើការ​ហោះហើរ​បន្ត​ទៅ​កាន់​ទីក្រុង​ណា​ន​ជី​ញ​របស់​ចិន ក្រោយ​ពី​ឈប់​សំចត​រយៈពេល​ខ្លី​មួយ​នៅ​ក្រុង​ចុង​គិញ​មក ៕