ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បើកបរ​រថយន្ត​ទាំង​កង់​ធូរ​បង្ករ​ហានិភ័យ​អ្វីខ្លះ​តាម​ដងផ្លូវ ?

8 ឆ្នាំ មុន

ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ដែល​គួរតែ​ឱ្យ​ទុកចិត្ត​បាន​គឺជា​ភាព​ចាំបាច់​សម្រាប់​មនុស្ស​ជា​ច្រើន ។ ការ​រក្សា​សម្ពាធ​ខ្យល់​កង់​រថយន្ត​ទាំង​បួន​គ្រាប់​ក្នុង​លក្ខ​ខណ្ឌ​ល្អ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង

ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ដែល​គួរតែ​ឱ្យ​ទុកចិត្ត​បាន​គឺជា​ភាព​ចាំបាច់​សម្រាប់​មនុស្ស​ជា​ច្រើន ។ ការ​រក្សា​សម្ពាធ​ខ្យល់​កង់​រថយន្ត​ទាំង​បួន​គ្រាប់​ក្នុង​លក្ខ​ខណ្ឌ​ល្អ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនុកចិត្ត​ចំពោះ​រថយន្ត​របស់​អ្នក​ជាមួយនឹង​ការ​បើកបរ​ដោយ​សុវត្ថិភាព ។ យោង​តាម​ទីភ្នាក់ងាររដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ​របស់​សហរដ្ឋអាមេរិក​(NHSTA) បញ្ជាក់​ថា កង់​រថយន្ត​ដែល​មាន​សម្ពាធ​ខ្យល់​ធូរ ឬ​មិន​ត្រឹមត្រូវ​គ្រប់​តាម​បទដ្ឋាន​គឺ​មាន​ន័យ​ថា​២០%​វា​អាច​នាំ​មក​នូវ​ស្ថានភាព​គ្រោះថ្នាក់ ។

ខាងក្រោម​នេះ​ជា​គុណវិបត្តិ​នៃ​ការ​បើកបរ​រថយន្ត​ទាំង​ធូរ​កង់ ៖

ក​-​ប៉ះពាល់​ដល់​ចង្កូត
សម្បក​កង់​ដែល​មាន​សម្ពាធ​ខ្យល់​ទាប​មិន​អាច​រក្សា​ទ្រង់ទ្រាយ​របស់​ខ្លួន​បាន​ឡើយ ។ មួយវិញទៀត​សម្បក​ដែល​ធូរ​ទៅ​ជា​សំប៉ែត ឬ​ធូរ​រហូត​ឥត​ខ្យល់​ស្រប​ពេល​កង់​រថយន្ត​វិល​ហើយ​ខ្នង ឬ​យ៉ា​ន់​កង់​ក៏​នឹង​ឡើង​កោង​ឬ​វៀច​ផង​ដែរ​។ ហើយ​ការ​សឹក​របស់​សម្បក​ក៏​មិន​ស្មើរ​គ្នា​ខណៈ​សម្ពាធ​ខ្យល់​ទាប​បែប​នេះ ។ លទ្ធផល​នេះ​បាន​នាំ​ឱ្យ​អាយុកាល​របស់​សម្បក​កាន់តែ​ខើច​ទៅ​ៗ​ហើយ​ថែម​ទាំង​អាច​បង្ក​ជា​បញ្ហា​នៅ​ពេល​ជាន់​ហ្វ្រាំង​លើ​ផ្ទៃ​ផ្លូវ​មាន​សំណើម​ទៀត​ផង​។ តាម​ទិន្នន័យ​ពី​អង្គភាព​ខាងលើ​(NHSTA) បង្ហាញ​ថា រយៈ​ចម្ងាយ​នៃ​ការ​ជាន់​ហ្វ្រាំង​បញ្ឈប់រថយន្ត​នឹង​មាន​គម្លាត ឬ​អូស​ឆ្ងាយ​ជាង​ធម្មតា​លើ​ផ្ទៃ​ផ្លូវ​សើម​នៅ​ពេល​កង់​រថយន្ត​មាន​សម្ពាធ​ខ្យល់​ទាប​ឬ​ធូរ ។

កត្ដា​ទាំងនេះ​ហើយ​ដែល​នាំ​ឱ្យ​ភាព​កាច់ចង្កូត​ស៊ីមាន​កម្រិត​ទាប​ហើយ​កង់​រថយន្ត​បាត់បង់​សមត្ថភាព​ផ្ទុក​ទម្ងន់​ប្រកបដោយ​ផាសុកភាព​។ ម្យ៉ាងទៀត​ការ​បាត់បង់​ម្ចាស់​ការ​លើ​ចង្កូត​នឹង​បណ្ដាល​ឱ្យ​រថយន្ត​ជួប​គ្រោះថ្នាក់ ។ ដូច្នេះ​សម្ពាធ​ខ្យល់​កង់​រថយន្ត​ទាប​នឹង​នាំ​ឱ្យ​សម្បក​កង់​ខូច​ជា​មិន​ខាន ។

ខ​-​ភាព​ឡើង​កម្ដៅ
ភាព​ឡើង​កម្ដៅ​កើត​មាន​ឡើង​នៅ​ផ្ទៃ​ខាងក្នុង​សម្បក​កង់​ដែល​ធូរ​ឬ​មាន​សម្ពាធ​ខ្យល់​មិន​គ្រប់គ្រាន់​នោះ ។ សម្បក​អាច​ប្រតិបត្តិការ​ជាមួយនឹង​ការ​កើនឡើង​នៃ​កម្ដៅ​ជាង​នេះ​ទៅ​ទៀត​កម្ដៅ​ខ្លាំង​ហួស​កម្រិត​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​មិន​ខាន ។ សរុប​មក​គឺ​សម្បក​មាន​សម្ពាធ​ខ្យល់​កម្រិត​ទាប​នឹង​ឡើង​កម្ដៅ​ខ្លាំង​ឡើង​ៗ​ហើយ​បង្ក​ជា​ការ​ផ្ទុះ​កង់​ក៏​មាន​ដែរ ។

គ​-​ការ​ផ្ទុះ​សម្បក​កង់
សម្បក​កង់​រថយន្ត​ដែល​ធូរ​គឺ​ឆាប់​នាំ​ឱ្យ​ផ្ទុះ​ខ្លាំង​ណាស់​ដោយសារ​សកម្មភាព​បុក​ទម្លុះ​នៅ​ក្នុង​កង់ ។ ការ​ផ្ទុះ​កង់​មុខ​អាច​បណ្ដាល​ឱ្យ​រថយន្ត​អ្នក​រេ​ចង្កូត​ចេញពី​ចំណែក​ផ្លូវ​ឬ​ធ្លាក់​ស្នាមភ្លោះ​ក៏​ថា​បាន ។ ចំណែក​ការ​ផ្ទុះ​កង់​ក្រោយ​វិញ​អាច​នាំ​ឱ្យ​រថយន្ត​អ្នក​វិលខ្ញាល់​ដូច​កន្ដេះឡង់​ក៏​មាន​ដែរ ។

ដោយសារ​តែ​ចង្កូត​ពុំ​មាន​លំនឹង​ក្នុងអំឡុងពេល​ផ្ទុះ​ទើប​អ្នក​បាត់បង់​ម្ចាស់​ការ​ជាមួយនឹង​ចលនា​របស់​រថយន្ត ។

ចំពោះ​រថយន្ត​ខ្នាត​ធំ​ដូច​ប្រភេទ​Van និង​SUV នឹង​មាន​ហានិភ័យ​ខ្ពស់​ជាមួយនឹង​ការ​ក្រឡាប់ ខណៈ​ពេល​សម្បក​កង់​ណាមួយ​ផ្ទុះ  ៕