ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចំរៀង​អា​មេ​រិ​ក​គ្រី​ស​ប្រោ​ន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ប្រទេស​អង់គ្លេស

13 ឆ្នាំ មុន

យោង​តាម​ព័ត៌មាន​ចេញផ្សាយ​ដោយវ៉េបសាយ​ប៊ី​ប៊ី​ស៊ី​របស់​អង់គ្លេស​ថ្ងៃ​ទី​៩ មិថុនា ឱ្យ​ដឹង​ថា លោក​គ្រី​ស​ប្រោ​ន ដែល​ជាតា​រាចំរៀង​ល្បីឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក ពេល​នេះ​បាន​បង្ខំចិត្ដ​ពន្យារពេល​ការ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​នានា ។ លោក​គ្រី​ស ប្រោ​ន បាន​សំរេចចិត្ដ​លើក​ពេល​ការ​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​អង់គ្លេស ក្រោយ​ពី​រូប​លោកត្រូវ​បាន​គេ​បដិសេធ​មិន​ចេញ​ទិដ្ឋាការ​ឱ្យ ដោយសារ​រូប​លោក​មានទោស​ពី​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ គឺ​វាយ​ទៅ​លើ​នាង​រី​ហា​ណា ជាស្រី​ស្នេហ៍​របស់​លោក​កាលពី​ខែកុម្ភៈ ឆ្នាំ២០០៩ កន្លង​មក ។

ព័ត៌មាន​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា លោក​គ្រី​ស​ប្រោ​ន គ្រោង​នឹង​ចូលរួម​នៅ​ក្នុងកម្មវិធី​ប្រគំ​តន្ដ្រី​ធំ​ៗ​ចំនួន​៣​នៅ​ក្នុង​ប្រទេសអង់គ្លេស ប៉ុន្ដែ​គំរោង​របស់​លោក​ត្រូវ​បរាជ័យ ដោយសារ​លោក​មិន​ត្រូវ​អនុញាត​ឱ្យ​ចូលប្រទេស​អង់គ្លេស ។ លោក​គ្រី​ស​ប្រោ​ន និងនាង​រី​ហា​ណា ជា​សង្សារ​នឹង​គ្នា ហើយ​អ្នក​ទាំងពីរ​មាន​បញ្ហា​ជាមួយ​គ្នា​រហូត​បង្ក​របួស​ស្នាមនៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​មួយ​ជាមួយ​គ្នា កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៩ កន្លង​មក ។ នៅក្នុង​ទំនាស់​គ្នា​នេះ លោក​គ្រី​ស​ប្រោ​ន បាន​វាយនាង​វី​ហា​ណា ហើម​ភ្នែក ធ្វើ​ឱ្យ​ចំណង​ស្នេហ៍របស់​ពួក​គេ​ទាំង​ពីរ​ត្រូវ​កាត់​ផ្ដាច់ ហើយលោក​គ្រី​ស​ប្រោ​ន ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​បំរើ​តាម​សហគមន៍ ៕