ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ដង​ទៅ​ឆក់​មិន​អី ស្រាប់តែ​លើក​នេះ​ជួប​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ទៅ​ឆក់​កណ្តុរ រួច​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង ពេល​ពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិន​ត្យ ដែល​ហេ​ត‌ុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ង‌ៃ​ទី​២៩ ខែកញ្ញា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ទៅ​ឆក់​កណ្តុរ រួច​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង ពេល​ពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិន​ត្យ ដែល​ហេ​ត‌ុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ង‌ៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ខ្នង​ប្រឡាយ​អូ​ទោង​មោង ស្ថិត​នៅ​ភូមិ​អង្គ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ឡេ សម្បត្តិ អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​អង្គ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ជ្រៀច វ​ណ្ណា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្ដី​របស់​ខ្លួន​តែងតែ​យក​អា​គុយ​ទៅ​ឆក់​កណ្ដុរ​នៅ​លើ​ខ្នង​ប្រឡាយ ដើម្បី​យក​កណ្ដុរ​មក​លក់​នៅ​ទីផ្សារ​រៀងរាល់ថ្ងៃ ។ លុះ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៦​និង​០០​នាទី គាត់​បាន​ទទួល​ព័ត៌មាន​ពី​អ្នក​ធ្វើស្រែ​នៅ​ម្ដុំ​អូ​ទោង​មោង​(​កន្លែង​កើតហេតុ​) ប្រាប់​គាត់​ថា ប្ដី​របស់​គាត់ បាន​ឆក់​ជាមួយនឹង​ខ្សែលួស​ឆក់​កណ្ដុរ​ស្លាប់​ហើយ ភ្លាម​នោះ​ក៏​បាន​ប្រាប់​បងប្អូន អ្នក​ជិតខាង ទៅ​យក​សាកសព ពី​កន្លែង​កើតហេតុ​មក​ផ្ទះ ។ បន្ទាប់​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ខាងលើ​ភ្លាម សមត្ថកិច្ច​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ស្រុក​ស្អាង សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ក្រាំង​យ៉ូ​វ គ្រូពេទ្យ​មណ្ឌល​សុខភាព ក្រុមប្រឹក្សា​ឃុំ លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​សព​បាន​ធ្វើការ​ពិនិត្យ​ឃើញ​ថា ស្នាម​ខ្លោច​ខ្នង​.​កជើង​ខាងឆ្វេង​០១​កន្លែង ស្នាម​ខ្លោច​លើ​កែងជើង​ខាងស្ដាំ​០១​កន្លែង ក្រៅពី​ស្លាកស្នាម​ដែល​បានរ​រៀបរាប់​ខាងលើ​នេះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

តាម​ការ​សន្និដ្ឋាន​ពី​លោកគ្រូ​ពេទ្យ​ជំនាញ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​យក​អា​គុយ​ដាក់​ឆក់​កណ្ដុរ​យក​មក​លក់ ឆក់​ចរន្តអគ្គិសនី​ស្លាប់​ខ្លួនឯង ។ ពិនិត្យ​រួច​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ