ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាការ​ឆ្លើយ​តប​សំរាប់​ភ្ញៀវ​ទេសចរ​ដើរ​កំសាន្ត​ខេត្ត​តាកែវ ​ផ្ទះ​សំណាក់​​មាន​៣១​សំរាប់​ស្នាក់​អាស្រ័យ

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​បើ​លោក​អ្នក​ធ្វើ​ដំណើរ​ពី រាជធានី​ភ្នំពេញ​តែ​ចំងាយ​៧៨​គីឡូម៉ែត្រប៉ុណ្ណោះ នឹងចូល​ដល់​ក្រុងដូនកែវ ខេត្ត​តាកែវ ហើយ​ប្រសិន​បើ​លោក​​អ្នកច​ង់​រក​សេវា​កំសាន្ត​ស្នាក់​អាស្រ័យ​ ដើម្បីស្វែង​រក​កន្លែង​កំសាន្ត​ផ្សេងៗនោះ ​លោក​​អ្នក​អាច​ទៅ​រក​ផ្ទះ​សំណាក់​ល្អៗ​និង​តម្លៃ​សមរម្យ​​ រួច​ព្រឹក​ឡើង​ទើប​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​របស់​លោកអ្នកវិញ​ក៏​បាន​ ។ លោក​ឥន មណ្ឌល អធិការ​រង​ប៉ូលិស​ក្រុង​ដូនកែវ បានប្រាប់​កោះ​សន្តិ​ភាព​ថា ទូទាំង​​ក្រុង​ដូន​កែវ

ខេត្ត​តាកែវ ៖ ​បើ​លោក​អ្នក​ធ្វើ​ដំណើរ​ពី រាជធានី​ភ្នំពេញ​តែ​ចំងាយ​៧៨​គីឡូម៉ែត្រប៉ុណ្ណោះ នឹងចូល​ដល់​ក្រុងដូនកែវ ខេត្ត​តាកែវ ហើយ​ប្រសិន​បើ​លោក​​អ្នកច​ង់​រក​សេវា​កំសាន្ត​ស្នាក់​អាស្រ័យ​ ដើម្បីស្វែង​រក​កន្លែង​កំសាន្ត​ផ្សេងៗនោះ ​លោក​​អ្នក​អាច​ទៅ​រក​ផ្ទះ​សំណាក់​ល្អៗ​និង​តម្លៃ​សមរម្យ​​ រួច​ព្រឹក​ឡើង​ទើប​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​របស់​លោកអ្នកវិញ​ក៏​បាន​ ។ លោក​ឥន មណ្ឌល អធិការ​រង​ប៉ូលិស​ក្រុង​ដូនកែវ បានប្រាប់​កោះ​សន្តិ​ភាព​ថា ទូទាំង​​ក្រុង​ដូន​កែវ សេវាកម្ម​​ផ្ទះសំណាក់​មាន​២២​កន្លែង អត់​មាន​សណ្ឋាគារ​ទេ ហើយ​សេវា​កម្ម​ផ្ទះ​សំណាក់​នេះ នៅ​មាន​បើក​ជា​បន្ត​បន្ទាប់​ទៀត ។ ចំពោះ​ផ្ទះ​សំណាក់​ទាំង​២២​នេះ​មាន​ពាក់​កណ្តាល​ទើបតែ​បើក​សេវាបំរើ​អតិថិជន​នៅឆ្នាំ​២០១០​នេះឯង​ និង​មាន​តុបតែ​ងសំភារ​ក្នុងបន្ទប់​ទំនើប​ៗថែម​ទៀត​ផង ។

បន្ទប់​ដែល​ប្រើ​​កង្ហា​រតំលៃ​៥​ដុល្លារ​ ក្នុងមួយ​យប់ បន្ទប់​ដែល​ប្រើ​ម៉ាស៊ីនត្រជាក់​មួយ​យប់​១០​ដុល្លារ ប​ន្ទប់​នីមួយៗ​មាន​ភាព​ទូលាយ តែ​​គេ​ទទួល​ស្គាល់​ផងដែរ​ថា ផ្ទះ​សំណាក់​​មួយ​ចំនួន​​ដែលបំរើ​សេវាកម្ម​រាល់ថ្ងៃ​នេះ​ក្នុង​បន្ទប់​នីមួយៗ​ក៏​មិនសូវ​មាន​សំភារ​ទំនើប​​ប៉ុន្មាន​ដែរ ។ មន្ត្រី​សាលាខេត្ត​តាកែវ​ម្នាក់​បាន​ឱ្យ​ដឹង​ថា ចំពោះ​ស្រុក​ឯទៀតៗ​ដូច​ជា ស្រុកត្រាំ​កក់ មាន​បំរើ​សេវា​កម្ម​ផ្ទះ​សំណាក់​៥​កន្លែង គឺនៅ​ឃុំ​អង្គ​តាសោម ស្រុក​អង្គ​របុរី​ មាន​សេវាកម្ម​ផ្ទះ​សំណាក់​១​កន្លែង​នៅផ្សារ​អង្គរ​បុរី និង​ស្រុក​គិរី​វង់​មាន​៣កន្លែង ។ សេវាកម្ម​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្ត​តាកែវ ភាគ​ច្រើន​មានតំលៃ​សម​រម្យ​មិន​ថ្លៃ​ដូច​នៅ​តាម​បណ្តាខេត្ត​ផ្សេង​ៗ​ ដែល​មាន​តំបន់​ទេសចរណ៍សំខាន់ៗ​នោះទេ ៕