ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពុំ​ទាន់​ឃើញ​ចំណាត់ការ​ផ្លូវ​ច្បាប់​​​ណាមួយ​​លើយោធាបា.ញ់​គំរាម​នារីម្នាក់ !

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឆ្លង​តាម​ព្រឹត្តិការណ៍​សន្តិសុខ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នៅ​ទូ​ទាំង​ប្រទេស​ករណី​បាញ់​បោះ​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាបនិង​ឃាត់ខ្លួន​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ជាបន្តបន្ទាប់ ។ ដោយឡែក ​នៅឡើយ​តែមន្ត្រីយោធា​ឈ្មោះ ភិន សា​យ័ន្ត…

ខេត្តព្រះសីហនុ ៖ ឆ្លង​តាម​ព្រឹត្តិការណ៍​សន្តិសុខ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នៅ​ទូ​ទាំង​ប្រទេស​ករណី​បាញ់​បោះ​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាបនិង​ឃាត់ខ្លួន​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ជាបន្តបន្ទាប់ ។ ដោយឡែក ​នៅឡើយ​តែមន្ត្រីយោធា​ឈ្មោះ ភិន សា​យ័ន្ត ហៅ​ណូ ​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​ប្រើ​អាវុធ​ខ្លី​(​មិន​ស្គាល់​ម៉ាក​) ពាក់​សក្តិ៤កន្លះ​ បែរ​ជា​បាញ់បោះ​សេរី​ហើយ ឡើង​ជិះ​រថយន្ត​ទៅ​ដេក​ផ្ទះ​ធ្វើ​ពុំ​ដឹង ដោយ​ពុំ​ទាន់​បានឃើញ​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ចំពោះ​ជន​នោះ​នៅឡើយ​ទេ​ ។​

ហេតុ​ក្នុង​នាម ​ពួ​គគាត់​ជា​ប្រជាពលរដ្ឋ​ដែល​​ស្រលាញ់​សន្តិភាព ស្រលាញ់​ភាព​សុខ​សាន្តភូមិ​-ឃុំ​មាន​សុ​វត្ថិភាព សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត សូម​ឯកឧត្តម​ប្រើ​កណ្តាប់​ដែក​បង្ក្រាបមន្ត្រី​យោធា​ទំនើង​នេះ​ផង ។

ជុំវិញ​ករណី​មន្ត្រី​យោធា​ពាក់​សក្តិ​​4 កន្លះ បាញ់​ផ្អើល​ភូមិ​ព្រៃ​នប់​២​ កាលពី​យប់​ថ្ងៃ​២៨​កញ្ញា​នេះ​ផង​ដែរ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​កង​រា​រាជ​អាវុធហត្ថ បាន​លួច​បង្ហើប​ថា មន្ត្រី​យោធា​ឈ្មោះ ភិន សា​យ័ន្ត ហៅ​ណូ ត្រូវ​បាន​បញ្ជាការ​កងរាជអាវុធហត្ថ​​ហៅឱ្យ​​ចូលខ្លួន​បំភ្លឺ ជុំវិញ​ករណី​បាញ់បោះ​សេរី​នេះ​ហើយ ប៉ុន្តែ​ចំពោះ​ចំណាត់ការ​ផ្លូវ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ រង​ចាំ​តាមដាន​ទាំងអស់​គ្នា​។

​គួរ​រំលឹក​ផង​ដែរ​ថា នៅ​វេលា​យប់​ថ្ងៃ​ទី 28 ខែកញ្ញា​ឆ្នាំ 2020 មាន​ករណី​បាញ់​គំរាម មួយ​ករណី នៅ​ស្រុក​ព្រៃ​នប់ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឈ្មោះ ភិន សា​យ័ន្ត ហៅ​ណូ​ភេទ​ប្រុស​អាយុ​-​ឆ្នាំ​មុខរបរ​យោធា មាន​ទីលំនៅ​- រាជធានី​ភ្នំពេញ បាន​ប្រើ​អាវុធ​ខ្លី​(​មិន​ស្គាល់​ម៉ាក​) បាញ់​ឡើង​លើ​ចំនួន​០២ គ្រាប់​ដើម្បី​គំរាម​ជន​រង​គ្រោះ​ឈ្មោះ ចៅ វ​ន្នី ភេទ​ស្រី អាយុ២៥​ឆ្នាំ​មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​។ សូមរំលឹកថា ៖ មន្ត្រីយោធា​បាញ់គំរាម​នារីម្នាក់​ផ្អើល​ស្រុក​ព្រៃ​នប់

អត្ថបទសរសេរ ដោយ