ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា​ប្តី​លាចាក​ប្រពន្ធ​ទាំង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ខ្ចីប្រាក់ ម្តាយមីង​២០​ម៉ឺន​ក៏​តូចចិត្ត​ខ្លួនឯង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​អំពិលទឹក ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ផ្ទះ ចោល​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ខ្ចីប្រាក់ ម្តាយមីង​២០​ម៉ឺន​ក៏​តូចចិត្ត​ខ្លួនឯង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​អំពិលទឹក ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ផ្ទះ ចោល​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​ដែល​គិត​ខ្លី​នោះ​ឈ្មោះ ពៅ ធា​រ៉ូ អាយុ​២៧​ឆ្នាំ មានមុខ​របរ​ដើរ​សង់​រោងការ និង​រោង​បុណ្យ​ស្នាក់​នៅ ភូមិ​កើតហេតុ​ខាងលើ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ មាន​ប្រជាពលរដ្ឋ​ហាត់ប្រាណ​ក៏​បាន​ប្រទះ​ឃើញ​បុរស​រូប​នោះ​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ប្រាប់​ប្រពន្ធ និង​បងប្អូន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

តាម​នគរបាល​បានអោយ​ដឹង​ថា បុរស​រូប​នោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន នឹង​ខ្សែ​នីឡុង ភ្ជាប់​ទៅ​នឹង​ដើម​អំពិល ទម្លាក​ចុះ​ក្រោម​ហើយ​បាន​ស្លាប់​ដូច​បំណង​ចោល​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ ។

តាម​ស្ត្រី​ឈ្មោះ​សាន រតនា អាយុ​៤១​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​បានអោយ​ដឹង​ថា គាត់​ពុំ​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ បានជា​កូន​របស់​គាត់​គិត​ខ្លី​បែប​នេះ ។ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២៩ ខែ កញ្ញា កូនប្រសា​បាន​ប្រាប់​គាត់​ថា ធា​រ៉ូ បាន​ខ្ចី​លុយ​ម្តាយមីង​(​មីង​ខាង​ប្រពន្ធ​)​ចំនួន​២០​ម៉ឺន​រៀល ថា ទៅ​សង​គេ ។ ខណៈនោះ​គាត់​ក៏​បាន​ស្តីបន្ទោស​បន្តិចបន្តួច​ថា ហេតុ​អី​បានជា​ខ្ចី​លុយ​គេ​ទៀត​ហើយ ។ នៅ​វេ​ម៉ោង​ប្រមាណ​៩​យប់ កូន​ក៏​បាន​ចេញពីផ្ទះ​ដោយ​គាត់​ស្មានថា ទៅ​ផ្ទះ​បុណ្យ​គេ​ដូច​ធម្មតា ។ លុះ​ព្រឹក​ឡើង​ក៏​បាន​ក្រោក​ទៅ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ព្រែក​លៀប​បាត់​ទៅ​ហើយ​ត្រូវ​កូនប្រសា​ប្រាប់ មិន​នឹង​ស្មានថា ទៅ​ចង​.​ក​សម្លាប់​ខ្លួន បែប​នេះ ។

តាម​ស្រី​ជា​ប្រពន្ធ​ឈ្មោះ​រឿ​ន សា​រឿ​ន អាយុ​៣៣​ឆ្នាំ បានអោយ​ដឹង​ថា ចាប់តាំងពី​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ គាត់ និង​ប្តី​មិន​ដែល​ឈ្លះ​គ្នា ធ្ងន់ធ្ងរ​នោះ​ទេ មិន​នឹក​ស្មានថា ព្រោះតែ​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច ក៏​បាន​គិត​ខ្លី​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ចោល​គាត់​មាន​ផ្ទៃពោះ​ជិត​ចូល​៩​ខែ ហើយ ។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្បែ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ