ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​បើកឆាកប្រយុទ្ធគ្នា​កណ្តាល ក្រុង​សៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ក្មេង​ទំនើង​២​ក្រុម​កាប់​ចាក់​គ្នា​នៅ​កណ្តាល​ក្រុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង បណ្តាល​ឱ្យ​អ្នក​ចាញ់​ដេកពេទ្យ ចំណែក​អ្នក​ឈ្នះ​គេចខ្លួន​បាត់ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត​សហ​ការជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​អង្គរធំ និង​កម្លាំង​មូលដ្ឋាន​ក្រុង​សៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត…

ខេត្តសៀមរាប ​៖ ​ក្មេង​ទំនើង​២​ក្រុម​កាប់​ចាក់​គ្នា​នៅ​កណ្តាល​ក្រុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង បណ្តាល​ឱ្យ​អ្នក​ចាញ់​ដេកពេទ្យ ចំណែក​អ្នក​ឈ្នះ​គេចខ្លួន​បាត់ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត​សហ​ការជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​អង្គរធំ និង​កម្លាំង​មូលដ្ឋាន​ក្រុង​សៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២​នាក់ និងវត្ថុ​តាង​យក​មក​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ។

ហេតុ​ការណ៍​​កាប់​ចាក់​គ្នា​ខាងលើ​បាន​កើតឡើង​នា​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ចំណុច​សួនច្បារ​បឹង​កា​ឡូ ខាងជើង​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ថា ដោយ​មានការ​ដាក់​បទបញ្ជាពី​លោក​ឧត្តមសេនីយ៍ត្រី​ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​ង​ទទួល​ការងារ​យុតិធម៌ និង​ដោយ​មានការ​សម្របសម្រួល​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​កម្លាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ស្រាវជ្រាវ ។

ជន​សង្ស័យ​មិន​ស្គាល់​​​អត្តសញ្ញាណ​មានគ្នា​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ​ប្រដាប់​ដោយ​ដាវ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ីង ឆា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាប់​ចំនួន​មួយ​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ក្បាល ផ្នែក​ខាងឆ្វេង រយៈ​ហូរ​ឈាម​ប្រវែង១០​​សង្ទី​ម៉ែត្រ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយ​ជនសង្ស័យ​ ។ ​ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ។

ចំណែក​ជន​រង​គ្រោះ ឈ្មោះ ហ៊ីង ឆា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ជា​អ្នក​ឌុ​ប​ឈ្មោះ យ៉ា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិសង្កាត់​ជាមួយ​គ្នា ខណៈ​ពេល​នោះ​ជន​រង​គ្រោះ ឈ្មោះ យ៉ា មិន បាន​ដាក់​ពាក្យបណ្តឹង​ទេ​។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ទើប​នៅ​វេលា​ម៉ោង៩​​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

កម្លាំង​ការិយាល័យ​ជំនាញ​សហ​ការជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​អង្គរធំ និង​កម្លាំង​មូលដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២​នាក់​ ៖ ១-ឈ្មោះ សឿ​ន សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប (​ជន​ដៃដល់​) និង​២-ឈ្មោះ ជន តុលា ហៅ ជុច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​បើក​ម៉ូតូ​) ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖ ដាវ​ចំនួន៣​ដើម​, កាំបិត​ខ្វែវ១​ដើម​, ម៉ូតូ​ចំនួន១​គ្រឿង ម៉ាក​ស៊ុ​យ​សា​គី​ស្មា​ស់រី​វ៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ​ស៊េរី​​ឆ្នាំ​២០០៩ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​។

ជនសង្ស័យ​ទាំង​២​នាក់ខាងលើ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​ពួក​គេ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុម​របស់​ជន​រង​គ្រោះ​​កាល​ពី​មុន​មក​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ