ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​វិធី​បង្ការ ការពារ ទប់ស្កាត់ លុប​បំបាត់​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​ជំទាវ ឌិ​ត និ​តា ភរិយា​លោ​កម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អមដំណើរ​ដោយ​លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន…

ខេត្តកំពត ៖ លោក​ជំទាវ ឌិ​ត និ​តា ភរិយា​លោ​កម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អមដំណើរ​ដោយ​លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល គណៈ​អភិបាល​ខេត្តកំពត​។ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​វិធី​បង្ការ ការពារ ទប់ស្កាត់ លុប​បំបាត់​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនចាញ់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​មក​ពី​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពត កែប ព្រះ​សីហ​នុ និង​កោះកុង នៅ​តំ​ត​បន់​ទេសចរណ៍ធម្មជាតិ​បឹង​អន្លង់​ព្រីង​ខេត្តកំពត​។

លោក​ជំទាវ យូ សុគន្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើក​ឡើង​ពី​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍន៍​ប្រទេស ជា​ពិសេស​ការ​គាំពារ និង​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ការ​រស់នៅ​ដោយ​ចីរភាព​។ ជាមួយ​គ្នា​នេះ​ដែរ​ខេត្តកំពត​ក៏​នៅ​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺគ្រុនចាញ់ ដែល​តម្រូវ​លប់​បំបាត់​ឱ្យ​អស់​នៅ​ឆ្នាំ​២០២៥​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ លោក​វេជ្ជបណ្ឌិត ថូ សុ​ចាន់​ថា នាយករង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក្រសួង​សុខ​ភិ​បាល បាន​លើក​ឡើង​ថា ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម​អាច​ការពារ និង​បង្ការ​បាន ហើយ​ចាំបាច់​ត្រូវការ​ចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជាពលរដ្ឋ​ចេះ​ធ្វើ​អនាម័យ និង​ការ​យល់​ដឹង​ពី​វិធី​ការពារ​កុំឱ្យ​មាន​មូស​ខាំ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ពិធី​នៅ​ពេល​នេះ​រៀបចំ​ឡើង​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​មន្ត្រីរាជការ និង​ប្រជា​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ ហើយ​នេះ​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ដ​ខ្ពស់​របស់​ក្រសួងបរិស្ថាន ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងសុខាភិបាល ដើម្បី​លុប​បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ស្រប​តាម​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥​។

លោក​ជំទាវ​បាន​បន្ថែម​ថា ការ​ថែទាំ​សុខភាព​ឱ្យ​ល្អជា​រឿង​សំខាន់​សម្រាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ជា​ពិសេស​ប្រជា​សហគមន៍​នៅ​តាម​តំបន់ការពារធម្មជាតិ ដើម្បី​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ក្នុង​ឱកាស​នោះ លោក​ជំទាវ ឌិ​ត និ​តា ភរិយា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៅ​តាម​តំបន់ការពារធម្មជាតិ​ដែល​បាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

លោក​ជំទាវ បាន​បញ្ជាក់​ពី​ការ​បង្កើន​យកចិត្តទុកដាក់​ពី​ក្រសួងបរិស្ថាន​ចំពោះ ទុក្ខ​លំបាក​របស់​មន្ត្រីរាជការ ក៏​ដូច​ជា​ការ​លើកកម្ពស់​ស្ថានភាព​ជីវភាព សមត្ថភាព លទ្ធភាព និង​ប្រសិទ្ធភាព​ការងារ តាម​រយៈ «​គោលនយោបាយ​ស្ដី​ពី​កិច្ច​គាំពារ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​»​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ​ក៏​បាន​ជំរុញ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​របៀប​ទប់ស្កាត់ ការពារ និង​បង្ការ​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម ផង​ដែរ​។

សូម​បញ្ជាក់​ថា លោក​ជំទាវ ឌិ​ត និ​តា និង​ប្រតិភូ​ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សាខាសមាគម​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន និង​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រគល់​សម្ភារៈ​ការពារ និង​បង្ការ​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ដង្កូវ​ព្រូន ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​រួម​មាន​៖ មុង​ជ្រលក់​ថ្នាំ​ចំនួន​៤៥០​មុង ថ្នាំ​Paracetamol និង​ថ្នាំ​បង្ការ​ជំងឺ​ព្រូន​- រួម​ជាមួយ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត​។ បន្ទាប់​មក​លោក​ជំទាវ ឌិ​ត និ​តា និង​ប្រតិភូ​បាន​ចុះ​ពិនិត្យ​មើល​សក្តានុពល​ទេសចរណ៍ធម្មជាតិ នៃ​សហគមន៍​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​អន្លង់​ព្រីង នៃ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ