ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple នឹង​ផលិត Drone នា​ពេល​ខាង​មុខ

9 ឆ្នាំ មុន

អ្នក​រចនា​ក្រាហ្វិក​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​លោក Eric Huismann ចេញ​គំរូ​យន្តហោះ Drone ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple គ្រោង​នឹង​ផលិត​នា​ពេល​អនាគត​។

អ្នក​រចនា​ក្រាហ្វិក​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​លោក Eric Huismann ចេញ​គំរូ​យន្តហោះ Drone ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple គ្រោង​នឹង​ផលិត​នា​ពេល​អនាគត​។

ម៉ូ​ដែល​របស់​យន្តហោះ Drone នេះ​បំពាក់​ដោយ​កាមេរ៉ា «iSight Camera»​ចាប់​យក​រូបភាព​កម្រិត 4K ក្នុង​ចំណោម​កាមេរ៉ា​ទាំង​៤ ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​តួ​យន្តហោះ​ដូច​បង្ហាញ​ក្នុង​រូប ។ រាល់​រូបភាព ឬ​វី​ដេ​អូ​ទាំងឡាយ​នឹង​បញ្ជូន​ទៅ​កាន់​បណ្តាញ​កម្សាន្ត YouTube ឬ​ក៏​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ iOS និង OS X​។ យន្តហោះ Drone នឹង​ត្រួតពិនិត្យ​ដោយ​ឧបករណ៍​បញ្ជា​មាន​រូបរាង​ដូច​ដៃ​ហ្គេ​ម (gamepad-style controller) ៕