ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បច្ចេកទេស​កាន់ចង្កូត​ពេល​ប្រឡង​យក​ប័ណ្ណបើកបរ

9 ឆ្នាំ មុន

ដើម្បី​ទទួល​បាន​ជោគជ័យ​លើក​ដំបូង​លើ​ការ​ធ្វើតេស្ដ​ជាប់​ផ្នែក​ដៃចង្កូត​គឺជា​កិច្ចការ​ចាំបាច់​និង​សំខាន់​បំផុត​ដែល​លោក​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស​បាន​ឡើយ​ស្រប​តាម​លក្ខខណ្ឌ​ដែល

ដើម្បី​ទទួល​បាន​ជោគជ័យ​លើក​ដំបូង​លើ​ការ​ធ្វើតេស្ដ​ជាប់​ផ្នែក​ដៃចង្កូត​គឺជា​កិច្ចការ​ចាំបាច់​និង​សំខាន់​បំផុត​ដែល​លោក​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស​បាន​ឡើយ​ស្រប​តាម​លក្ខខណ្ឌ​ដែល​មេ​ប្រយោគ​ប្រគល់​ឱ្យ ។ មួយវិញទៀត​លោក​អ្នក​ក៏​តម្រូវ​ឱ្យ​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ដ​ផ្នែក​សរសេរ​ផង​ដែរ​មុន​នឹង​អនុវត្ត​ដៃចង្កូត​លើ​ទីលាន​ផ្ទាល់ ។ ដូច្នេះ​កោះសន្ដិភាព​សូម​ណែនាំ​ពី​បច្ចេកទេស​បើកបរ​រថយន្ត​ថយក្រោយ​ខណៈ​ពេល​ធ្វើតេស្ដ​ប្រឡង​យក​ប័ណ្ណបើកបរ​ដូច​តទៅ ៖

១-​សង្កេត​មើលទៅ​ក្នុង​កញ្ចក់​មើល​ទិដ្ឋភាព​ផ្នែក​ខាងក្រោយ​ក៏​ដូច​ជា​ចំហៀង​ឆ្វេង​-​ស្ដាំ​ថា​តើ​មាន​ឧបសគ្គ​នៅ​ជុំវិញ​រថយន្ត​អ្នក ឬ​អត់ ។

២-​ពិនិត្យ​មើល​ចំហៀង​ខាងស្ដាំ​រថយន្ត​អ្នក​ដើម្បី​កាន់តែ​ច្បាស់​ថា​មាន​យាន​ដទៃ​បោះពួយ​មក​ពីក្រោយ​ឬ​អត់ ។ បើ​ទោះជា​អ្នកដឹង​ហើយ​ថា​ពុំ​មាន​អ្វី​ស្ថិត​នៅ​ពីក្រោយ​ក៏​ដោយ​ក៏​អ្នក​គួរតែ​សម្លឹង​មើល​ជា​និច្ច ។

៣-​ដាក់​ជើង​របស់​អ្នក​លើ​ឈ្នាន់​ហ្វ្រាំង ។ បញ្ចូល​លេខ​ក្នុង​តំណែង​អក្ស​R​ឬ​ថយក្រោយ ។

៤-​ជាន់​ឈ្នាន់​ហ្គា​រ៍​ថ្នម​ៗ​ស្រប​ពេល​អ្នក​បើក​ថយក្រោយ​យឺត​ៗ​សន្សឹម​ៗ ។ ខណៈ​ពេល​លោក​អ្នក​បើក​ថយក្រោយ​គឺ​ក្រឡេក​មើល​នៅ​ផ្នែក​ចំហៀង​ខាងស្ដាំ​រថយន្ត​ជា​និច្ច​ដើម្បី​ឱ្យ​ឃើញ​ពី​សកម្មភាព​រថយន្ត​មក​ពីក្រោយ​ក៏​ដូច​ជា​ឧបសគ្គ​ផ្សេង​ៗ ។ តម​ក​ទៀត​គឺ​កាន់ចង្កូត​ឱ្យ​នឹង​នៅ​ពេល​ថយក្រោយ ។ តាម​រយៈ​ការ​អនុវត្ត​បែប​នេះ​គឺ​ចំពោះ​ការ​បើក​ថយក្រោយ​ក្នុង​លក្ខខណ្ឌ​ផ្លូវត្រង់ ។

៥-​ជាន់​ឈ្នាន់​ហ្វ្រាំង​ដើម្បី​បញ្ឈប់​ល្បឿន​នៃ​ការ​បើក​ថយក្រោយ ។ នៅ​ពេល​នោះ​លោក​អ្នក​អាច​ប្ដូរ ឬ​បញ្ចូល​លេខ​ផ្សេង​បាន​(​ស្រប​តាម​ការ​ណែនាំ​និង​បង្គាប់បញ្ជា​ពី​មេ​ប្រយោគ​)​ជា​ការ​ស្រេច ៕